ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត RAV4 មួយគ្រឿង ទៅកៀររថយន្ត Range Rover ចតស្ងៀមលើដងផ្លូវ បណ្តាលឲ្យ រងការខូចខាតចំហៀងខាងឆ្វេង គាបជាប់គ្នា ម្ចាស់ទារសំណង ២មឺុនដុល្លារ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខផ្ទះកាត់ដេរ (យីហោ ខេ ធី ម៉ូដ) តាមបណ្តោយផ្លូវ ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2M-9735 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយរថយន្តចតនៅលើដងផ្លូវ ធ្វើឲ្យផ្លូវបើកបរនៅចន្លោះតូច បណ្តាលឲ្យ រេចង្កូតទៅកៀរថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-3337 ម្ចាស់ចតស្ងៀម លើដងផ្លូវស្របទិសដៅគ្នា រងការខូចខាត ចំហៀងខាងឆ្វេងយ៉ាងដំណំ ហើយ រថយន្តទាំងពីរគ្រឿងបានគាបជាប់គ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគី ខាងម្ចាស់រថយន្ត Range Rover ទារសំណង ២មឺុនដុល្លារ ខាងម្ចាស់ រថយន្ត RAV4 មិនលទ្ធិភាពសង ទើបប្រគល់ឲ្យជំនាញធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយនៅ ពេលក្រោយ៕
ចតរថយន្តអត់របៀប ត្រូវរថយន្តមួយគ្រឿងទៀតបើកកៀរ ហើយម្ចាស់រថយន្ត ទារសំណង ២មឺុនដុល្លារ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:43:00 PM
Rating:
No comments: