កញ្ញា ទេព បូព្រឹក ជាតារាចម្រៀងម្នាក់ ត្រូវបានគេគប់ស្រាបៀរដាក់ នៅ ថ្ងៃបុណ្យ ណូអែល ផ្អើលពេញភោជនីយដ្ឋាន សមុទ្រ
ភ្នំពេញ ៖ កញ្ញា ទេព បូព្រឹក ដែលជាតារា ចម្រៀងដ៏ល្បីរបស់អតីតផលិកកម្មរស្មីហង្សមាស បានស្រែកទ្រហោយំ និង រៀបរាប់ ពីសេចក្តីឈឺចាប់យ៉ាងខ្លាំង ក្រោយពេលកំពុងតែច្រៀងសុខៗ ស្រាប់តែយុវជនម្នាក់ ទំនងជាសាច់ញាតិ ម្ចាស់ហាងដែលជាកន្លែងកើតហេតុ បានយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យនាងខ្មាស់គេ និងឈឺចាប់យ៉ាងខ្លាំង ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ នឹង ២០នាទីយប់ ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតក្នុងភោជ្ជនីយ៍ដ្ឋាន ( សមុទ្រ ) ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ ១១៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
យោងតាមការរៀបរាប់របស់កញ្ញា ទេព បូព្រឹក ទាំងក្ដីឈឺចាប់បានឲ្យដឹងថា កញ្ញាបានមកភោជនីយដ្ឋានខាងលើគឺត្រៀមច្រៀង ៦បទ រួចទៅច្រៀងមួយ កន្លែងទៀត តែពេលកញ្ញាមកដល់ម៉ោង ៩ នឹង ៥០នាទី ដោយកញ្ញាត្រូវច្រៀង គឺម៉ោង ១០ តែម្ចាស់ហាងខឹង មិននិយាយអីទេ។ ខណៈនៅពេលកើត ហេតុ ដែលកញ្ញាកំពុងតែច្រៀង ស្រាប់តែ មានយុវជនម្នាក់ ដោយសង្ស័យជាកូន ម្ចាស់ហាង ឬជាសាច់ញាតិម្ចាស់ហាង បានយកកំប៉ុងស្រាបៀរគប់ដាក់រូបនាងតែម្តង និងធ្វើឲ្យកញ្ញាខឹងសម្បារ ព្រមទាំង មានការឈឺចាប់ខ្លាំងបំផុត រួចហើយ យុវជន និងបក្ខពួកពេលដែលគប់ហើយ ក៏បានគេចខ្លួនបាត់ពីហាងអស់ ។
ជាមួយគ្នានោះ លោក DJ ដេវីត ដែលជាគូស្នេហ៍របស់កញ្ញា ទេព បូព្រឹក និងជាអ្នកចម្រៀង រេប ប្រចាំផលិតកម្ម រស្មីហង្សមាស បានប្រាប់អ្នកសារព័ត៌មាន ថា កញ្ញា ទេព បូព្រឹក មិនដែលមាន ទំនាស់ ជាមួយជនបង្កនោះទេ ហើយ លោក DJដេវីត បានស្នើសុំឲ្យសមត្ថកិច្ច ជួយរកយុត្តិធម៌ និងស្នើឲ្យជនបង្កហេតុ ចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី ។ ចំពោះករណីដ៏ភ្ញាក់ ផ្អើលខាងលើនេះ ភាគីបង្កបានគេចខ្លួន បាត់ស្រមោល ដោយមិនអាចដោះ ស្រាយគ្នានៅកន្លែងកើតហេតុបាននោះទេ ។ បន្ទាប់មក កញ្ញា ទេព បូព្រឹក ត្រូវបានលោក DJ ដេវីត យករថយន្ត ស៊េរីទំនើបមកដឹកចេញពីកន្លែងហេតុផងដែរ៕
កញ្ញា ទេព បូព្រឹក ជាតារាចម្រៀងម្នាក់ ត្រូវបានគេគប់ស្រាបៀរដាក់ នៅ ថ្ងៃបុណ្យ ណូអែល ផ្អើលពេញភោជនីយដ្ឋាន សមុទ្រ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:35:00 PM
Rating:
No comments: