សន្តិសុខក្រុមហ៊ុនឯនជនម្នាក់ ត្រូវជនសង្ស័យធ្វើសកម្មភាពអា ក សម្លាប់ប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថភាព
ភ្នំពេញ៖ បុរសវ័យចំណាស់ជាសន្តិសុខក្រុកហ៊ុនឯកជនម្នាក់ បានចប់ម៉ោង ការងារឆ្លៀត រត់ម៉ូតូឌុបដឹកម៉ូយប៉ះជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកាំបិតអា ក សម្លាប់ស្លាប់ យ៉ាងណោចអាធ័ម រួចប្លន់យកម៉ូតូឌ្រីមសង់ ០១៥ មួយគ្រឿង បានសម្រេចជិះគេចខ្លួនបាត់ស្រមោល។
ទំនាក់ទំនងទិញស្បែកជើងតាម Tel: 087 94 58 57
ហេតុការដ៍រន្ធត់មួយនេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយបេតុង មុខវត្តក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សពជនរងគ្រោះ(ស្កាប់)បន្សល់ទុកកាតសម្គាល់ខ្លួន១សន្លឹក មានឈ្នោះ នុត ចន្ថន ភេទ ប្រុស មាន វ័យជាង ៥០ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯនជនមួយកន្លែង។
ទំនាក់ទំនងទិញនាឡិកាតាម Tel: 087 94 58 57
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ០១៥ មិនចាំស្លាកលេខ បានដឹកជនសង្ស័យម្នាក់ពីក្រោយ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានដកកាំបិតដែលលាក់ទុកជាប់នឹងខ្លួន រួចធ្វើសកម្មភាពយកមកអា ក សម្លាប់ ដើម្បីប្លន់យកម៉ូតូមួយគ្រឿង។ ប្រភពដដែលបានបន្តទៀតថា ខណៈនោះជនរងគ្រោះមិនទាន់ស្លាប់ទេ ហើយបានស្រវ៉េស្រវ៉ាទាញយកម៉ូតូមកវិញ ដោយទាញមិនឈ្នះ ព្រោះជនរងគ្រោះរងតបួសធ្ងន់ពេក ហើយជនរងគ្រោះបានប្រាប់ទៀតថា រូបគេធ្វើការជាសន្តិសុខ ចប់ម៉ោងការងារឆ្លៀតរត់ឌុប បានដឹកជនសង្ស័យចេញពីបូរីមួយកន្លែង បន្ទាប់ពីបានរៀបរាប់រួចហើយ ជនរងគ្រោះបានហូមឈាមច្រើនពេកបណ្តាលអោយស្លាប់នៅកន្លែងយ៉ាងអាណោចអធ័មតែម្តង ចំណែកសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្កួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ខាន និងលោកអធិការខណ្ឌសែនសុខ បានចុះមកដល់កន្លែងកើតហេតុ រួចបានដឹកសពយកតម្កល់ទុកនៅក្នុង វត្តក្រាំងធ្នង់ រងចាំជំនាញចុះមកធ្វើកោសល្យវិច្ច័យ ដើម្បីទុកប្រគល់សាចំញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
សន្តិសុខក្រុមហ៊ុនឯនជនម្នាក់ ត្រូវជនសង្ស័យធ្វើសកម្មភាពអា ក សម្លាប់ប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថភាព
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:58:00 PM
Rating:
No comments: