ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងទៀត ជិះដោយយុវជនបីនាក់ បុកផ្លោងទៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូឌ្រីមសង់ស្លាប់ នៅកន្លែង ចំណែកអ្នកដំណើរពីរនាក់ទៀត រងរបួសធ្ងន់ ឯខាងម៉ូតូ PCX រងរបួសស្រាលគេចចេញពីកន្លែងកើតហេតុបាត់។
ទំនាក់ទំនងទិញនាឡិកាតាម Tel: 087 94 58 57
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ២០នាទីយប់ ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅចំណុចស្តុបវត្តនាគវ័ន តាមបណ្តោយផ្លូវសហពន្ធរុស្ស៊ី កែងនិងផ្លូវ ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក។
ទំនាក់ទំនងទិញនាឡិកាតាម Tel: 087 94 58 57
ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូមានឈ្មោះ នីចាន់ យ៉ាវ ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរជាងផ្សារដែកម្តុំផ្សារអូឡាំងពិក ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតភូមិព្រែកច្រាំង ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកអ្នករួមដំណើរពីរនាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ បានរងរបួសធ្ងន់។ អ្នកទាំងបីជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី ០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A-5238 រីឯខាងម៉ូតូ PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HJ-2300 ម្ចាស់រងរបួសស្រាល បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ទំនាក់ទំនងទិញស្បែកជើងតាម Tel: 087 94 58 57
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក PCX ចេញពីម្តុំផ្លូវ វត្តនាគវ័ន តាមបណ្តោយផ្លូវ ២២១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីមសង់ ជិះដោយយុវជនបីនាក់ ចុះពីលើស្ពានអាកាស ៥មករា ទិសដៅពីលិចទៅកើត បានបុកគ្នា ពេញទំហឹងបណ្តាលឲ្យខាងម៉ូតូឌ្រីមសង់ ផ្លោងទៅបោកនឹងបង្គូលស្លាកសំគាល់លេខផ្លូវ បណ្តាលឲ្យទ្រេតរួចបានស្លាប់អ្នកបើកបរនៅកន្លែង យ៉ាងអាណោចអធ័ម ចំណែកអ្នករួមដំណើរ ពីរនាក់ទៀត រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗ រីឯខាងម្ចាស់ម៉ូតូ PCX រងបួសស្រាល ហើយបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតសមត្ថកិច្ចជំនាញបានចុះមកដល់ ធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនសាចំញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
បើកម៉ូតូ PCX ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូឌ្រីមសង់បុកស្លាប់ម្នាក់ របួសធ្ងន់ស្រាលបីនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:45:00 PM
Rating:
No comments: