បើករថយន្តមិនប្រយ័ត្ន ទៅព្រលះក្បាល នាគពុះចែកទ្រូងផ្លូវបាក់អស់ ២កង់ បែកពេញផ្លូវ រួចក្រឡាប់ផ្ងាជើងម្ខាង
ភ្នំពេញ៖ បុរស់ម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿង បោះពួយទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ២កង់ បែករាយប៉ាយពេញផ្លូវ រថយន្តក្រឡាប់ផ្ងាជើងម្ខាង ម្ចាស់រងរបួសស្រាលគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5286 ទិសដៅពីកើតទៅលិច បោះពួយក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ បែករាយប៉ាយពេញផ្លូវ រថយន្តបានឆ្លងទៅផ្លូវម្ខាងទៀតប្រមាណជា ១០ម៉ែត្រ ក្រឡាប់ផ្ងាជើងម្ខាង ចំណែកម្ចាស់រថយន្តរងរបួសស្រាល ហើយបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល រីឯរថយន្តខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបងហកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តមិនប្រយ័ត្ន ទៅព្រលះក្បាល នាគពុះចែកទ្រូងផ្លូវបាក់អស់ ២កង់ បែកពេញផ្លូវ រួចក្រឡាប់ផ្ងាជើងម្ខាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:11:00 PM
Rating:
No comments: