ភ្នំពេញ ៖ ស្ត្រីម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារមកឡើងលើស្ពានព្រះមុនីវង្ស បម្រុងនឹងលោតទឹកសម្លាប់ខ្លួន ត្រូវបានអ្នករត់កង់បីឃើញទាន់ ក៍ចាប់ទាញដៃមកវិញ និងបានអ្នកធ្វើដំណើរជួយឃាត់ កាលពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃ ច័ន្ទ ទី ១ ខែ មករា ឆ្នាំ ២០១៩ ត្រង់ចំណុចលើស្ពានព្រះមុនីវង្សថ្មី នៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនកើតហេតុគេឃើញឯឯស្ត្រីវ័យប្រហែសអាយុ ២០ជាង ស្លៀកពាក់រ៉ូបពណ៌សនិងពាក់អាវយឺតដៃវែងពណ៌ស ពីក្រៅបន្ថែមទៀត បាន ដើរមកលើស្ពានព្រះមុនីវង្សថ្មីបំណងនឹងលោតទឹកសម្លាប់ខ្លួន ខណៈពេលនោះស្រាប់តែមានអ្នករត់កង់បីម្នាក់ឃើញទាន់ក៏បានចុះពីលើកង់បីរត់ទៅចាប់ទាញដៃគាត់មកវិញមិនឲ្យគាត់ លោតទឹកសម្លាប់ខ្លួន។ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចសារព័ត៌មានបានចុះមកថតនិងផ្តិតយករូបភាព មួយសន្ទុះក្រោយមកក៏មានបុរសម្នាក់បានអះអាងថាជាប្តីបានចាប់ដៃទាញស្ត្រីនោះឲ្យឡើងជិះម៉ូតូក៏ប៉ុន្តែស្ត្រីរូបនោះមិនឡើងលើម៉ូតូនោះទេហើយប្តីខ្លាចខ្មាស់គេ ក៏បានជិះម៉ូតូគេចពីកន្លែងកើតហេតុ នេះចុះពីលើស្ពានបាត់ស្រមោលតែម្តង។
ក្រោយមកបានម្ចាស់កង់បីដែលជាអ្នកឃាត់ដំបូងគេនោះក៏បានអង្វរឲ្យស្ត្រីនេះឡើងលើកង់បីឥណ្ឌារបស់គាត់។ គាត់នឹងជូនទៅផ្ទះវិញហើយក៏ព្រមឡើងជិះចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅដោយប្រជាពលរដ្ឋដែលបានចោមរោមមើលរួចបានត្រឡប់ ទៅផ្ទះវិញរៀងៗខ្លួនតែករណីដែលស្ត្រីប៉ុនប៉ងលោតសម្លាប់ខ្លួននោះមិនទាន់ដឹងមូលហេតុ ច្បាស់លាស់នៅឡើយ។មិនដឹងថាគាត់មានឈ្មោះអ្វីហើយមានវិបត្តិអ្វីនៅឡើយនោះទេ៕
ស្រ្តីម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុនីវង្សតែមិនបានសម្រេច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:06:00 PM
Rating:
No comments: