ឆ្លងចរន្ដអគ្គីសនីឆេះហាងលក់ទូរស័ព្វផ្អើលសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបសាក់ទាំងយប់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆ្លងចរន្ដអគ្គីសនីឆេះហាងលក់ទូរស័ព្វផ្អើលសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបសាក់ទាំងយប់

ភ្នំពេញ៖ គ្រោះអគ្គីភ័យមួួយបានកើតឡើងនៅផ្ទះលក់ទូរស័ព្វដៃមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាង និងសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបាសាក់ ហៅរថយន្ដពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧ នឹង ១០ នាទីយប់ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៩ នៅជិតប៉ុស្ដិ៍នគរបាលទន្លេបាសាក់ តាមបណ្ដោយផ្លូវព្រះសុធារស់ សង្កាត់ទន្លេបាសាក់ខណ្ឌចំកាមន។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
អ្នកឃើញហេតុការណ៌ដែលក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីបន្ទប់ដាក់សម្ភារៈ និងគ្រឿងបន្លាស់ទូរស័ព្វគ្រប់ប្រភេទ ជាន់ផ្ទាល់ដី និងបង្កជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ប្រភពបន្តថា ក្រោយឃើញដូច្នេះអ្នកនៅខាងក្នុងហាងនាំគ្នារត់ចេញមកក្រៅ និងរាយការណ៍ទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ យកបំពង់ពន្លត់អគ្គីភ័យបាញ់អស់ជាច្រើនបំពុងតែមិនរលត់ ទើបហៅរថយន្ដពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយពីទទួលបានដំណឹង រថយន្ដពន្លត់អគ្គីភ័យចំនួន ៩គ្រឿង បានមកដល់កន្លែងកើតហេតុ ធ្វើការបាញ់ទឹកអស់ចំនួន ៣ រថយន្ដប្រើពេលវេលាអស់កន្លះម៉ោង ទើបអគ្គីភ័យបានរលត់ទៅវិញទាំងស្រុង។ អគ្គីភ័យបានឆេះបំផ្លាញសម្ភារៈអស់មួយចំនួនធំ តែមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66


ឆ្លងចរន្ដអគ្គីសនីឆេះហាងលក់ទូរស័ព្វផ្អើលសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបសាក់ទាំងយប់ ឆ្លងចរន្ដអគ្គីសនីឆេះហាងលក់ទូរស័ព្វផ្អើលសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបសាក់ទាំងយប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.