ភ្នំពេញ៖ បុរសម្នាក់ស្រវឹស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿងជ្រុល ទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរស ៤នាក់ ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និង៣នាក់ទៀត រងរបួស្រាល រួចរថយន្តបង្កបើករត់ ត្រូវអ្នកឃើញហេតុការណ៍ ជួយដេញចាប់បានមកវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន ស្វីត ថោន តាមបណ្តោយផ្លូវ ១០០៧ កែងផ្លូវ ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 01-2-5802 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៨០ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FG-4671 ជិះដោយបុរស ៤នាក់ តាមបណ្តោយផ្លូវ ១០០៧ ទិសដៅពីជើងទៅត្បូង បុកចំខាងមុខចំហៀងខាងឆ្វេង ដួលបោកនឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែក ៣នាក់ទៀត ដែលរួមដំណើរជាមួយរងរបួសស្រាល បន្ទាប់មករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ ត្រូវបានអ្នកឃើញហេតុការណ៍នេះបាននាំគ្នាដេញពីក្រោយ មកដល់ផ្លូវ ១៩៨៦ ជិតស្តុបផ្សារដីហុយ ទើបឃាត់បានរថយន្ត និងអ្នកបើរបរួចប្រគល់ជូនសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ស្រវឹងស្រាបើករថយន្តស្លាកលេខ ខេមរភូមិន្ទ ជ្រុលទៅបុកម៉ូតូ របួសធ្ងន់ ស្រាល ៤នាក់ រួចបើករត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:56:00 PM
Rating:

No comments: