ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿងបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូកង់បីមួយគ្រឿងជិះដោយបុរស៩នាក់ចាប់ហ្វ្រាំងមិនជ្រុលទៅបុកបណ្តាលម៉ូតូកង់បីក្រឡាប់ផ្ងាជើងម្ខាងជះមនុស្សចេញរាយពេញថ្នល់រងរបួសធ្ងន់ស្រាល១០នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៤០នាទីយប់ថ្ងៃទី២៨ខែមករាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខសួនកម្សានវត្តធឺផាក តាមបណ្តោយផ្លូវសហពន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកPCXពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1HK-9877 ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតខាងលើបានបត់ឆ្វេងដៃត្រឡប់ក្រោយមិនប្រយ័ត្នខណះនោះក៍មានម៉ូតូកង់បីមួយគ្រឿងពណ៌ខៀវគ្នានស្លាកលេខជិះដោយបុរស៩នាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ជ្រុលម៉ូតូបណ្តាលម៉ូតូកង់បីក្រឡាប់ផ្ងាជើងម្ខាងជះមនុស្សទៅលើថ្នល់រាយពេញផ្លូវរបួសធ្ងន់៤នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹងយកទៅសង្គ្រោះភ្លាមៗចំណែក៥នាក់រួមនិងម្ចាស់ម៉ូតូម្នាក់រងរបួស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បសនទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូកង់បីនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំេោះស្រាយគ្នាទៅតាមផ្លូវច្បា់៕
បើកម៉ូតូត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូកង់បីបុកក្រឡាប់ផ្ងាជើងម្ខាងរបួសធ្ងន់ស្រាល ១០នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:07:00 PM
Rating:

No comments: