ភ្នំពេញ៖ រថយន្ដសេរីទំនើបម៉ាកកាមរីហាយប្រីតបើកក្នុងល្បឿនលឿនជ្រុលបុករថយន្ដសេរីទំនើបម៉ាក ម៉ាស្ដារ ត្រង់ចំណុចភ្លើងស្តុបបណ្ដាលអោយរងការខូចខាតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ ហើយភាគីទាំងសងខាងប្រកែកគ្នាយកត្រូវរៀងៗខ្លួនដោយម្នាក់ៗសុទ្ធតែថាខ្លួនបើកតាមភ្លើងស្តុបពណ៍ខៀវ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីឈានចូល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្ដុបអាគារកាណាឌីយ៉ា តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-5731 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនពេលមកដល់ចំណុចភ្លើងស្តុបមិនបានបន្ថយល្បឿនក៏ជ្រុលបុករថយន្ដម៉ាស្ដារមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-2259បើកបរដោយបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូង ចំពាក់កណ្ដាលរថយន្ដបណ្ដាលអោយខូចខាតទ្វារមួយចំហៀងខាងស្តាំ ចំណែករថយន្ដកាមរីហាយព្រីទខូចខាតផ្នែកខាងមុខធ្ងន់ធរផងដែរ។
បើតាមការលើកឡើងរបស់ម្ចាស់រថយន្ដទាំងសងខាងបានអះអាងថាខ្លួនបើកតាមភ្លើងស្តុបដែលពណ៌ខៀវ ដោយនិយាយសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកការិយាល័យចតាចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕
បើករថយន្ដលឿនពេក ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ត្រង់ចំណុចភ្លើងស្តុប ហើយប្រកែកគ្នាយកត្រូវរៀងខ្លួន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:18:00 PM
Rating:

No comments: