ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត PAJERO ក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយបែកកង់មុខទាំងសងខាង ទៅមុខលែងរួច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១១ នឹង ៥០នាទីយប់ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩ នៅចំណុចមុខអគ្គសន្នការនគរបាលជាតិ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីករថយន្តម៉ាក Pajero ពណ៌ទឹកប្រាក់លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G-0192 បេីកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ ក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយបែកកង់ខាងមុខទាំងសងខាង និងរងការខូចខាតទៅមុខលែងរួច ចំណែករបាំងថ្មពុំមានរងការខូចខាតនោះទេ។
ក្រោយពេលកេីតហេតុ ម្ចាស់បានចុះពីលេីរថយន្តគេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកេីតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកតំនាក់ទំនងទៅ នគរបាលចរាចរណជេីងគោក នៃការិយាល័យចរាចរណ៍ រាជធានីភ្នំពរញ ធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕
បើករថយន្តលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បែកកង់ទៅមុខលែងរួច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:16:00 PM
Rating:

No comments: