ភ្នំពេញ៖ បុរសវ័យ ៦៨ ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មនៅនិងកន្លែងកើតហេតុភ្លាមៗ ខណៈជិះម៉ូតូមួយគ្រឿង ទើបនិងមកពីមើលដីចំការមួយកន្លែង រួចត្រឡប់មកផ្ទះវិញ បានបុកជាមួយរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកពេញទំហឹង កាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៩ ស្តិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោរ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ រឿន សារុន ភេទប្រុស អាយុ ៦៨ឆ្នាំ ស្នាក់បូរីពិភពថ្មី ចំការដូង មានស្រុកំណើត ឃុំរៀនថ្ម ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសង់បិុច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-6779។
តាមប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ចេញពីផ្ទះ ទៅមើលដីចំការមួយកន្លែងនៅ ស្រុកកណ្តាលស្ទឹងបន្ទាប់ពីបានមើលដីចំការរួចរាល់ហើយ ក៏ឆ្លៀលចូលទៅលេងផ្ទះសាច់ញាតិរបស់គាត់នៅភូមិបាគូ រួចក៏បានជួបជុំហូបចុកតិចតួច បន្ទាប់ពីហូចចុករួចរាល់ហើយ ខាងសាច់ញាតិជនរងគ្រោះបានប្រាប់ថាឲ្យសម្រាកមួយយប់សិនទៅ ស្អែកសូមត្រឡប់ទៅផ្ទះវិញ ព្រោះយប់ហើយ តែជនរងគ្រោះមិនបាននៅសម្រាកនោះទេ បានប្រាប់ថាប្រញាប់ទៅផ្ទះវិញ រួចក៏ជិះចេញមកបាត់លុះបានប្រមាណជា១ម៉ោងក្រោយមក មានគេខលទូរស័ព្ទប្រាប់ថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់ទៅហើយ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាកឯង ទិសដៅពីលិចទៅកើត លុះមកដល់កើតហេតុខាងលើ ដោយស្ថានភាពផ្លូវងងឹតផង បានជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿង មិនចាំម៉ាក ពេញទំហឹង បណ្តាលអោយបោកក្បាលបាក់-កស្លាប់ភ្លាមៗ នៅនិងកន្លែងតែម្តង ចំណែករថយន្តមិនស្គាល់ម៉ាកនោះ មិនបានឈប់នៅនិងកន្លែងកើតហេតុនោះទេ បានបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញក៏ដូចជាសាច់ញាតិជនរងគ្រោះបានចុះមកដល់កន្លែងកើតហេតុ រួចសមត្ថកិច្ចធ្វើកុសល្យវិច្ច័យ រួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី៕
ជិះម៉ូតូចេញពីមើលដីចំការ ត្រឡប់មកផ្ទះវិញ ជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកបោកក្បាលបាក់-ក ស្លាប់នៅកន្លែង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:20:00 PM
Rating:

No comments: