បើករថយន្តលឿនពេក ផ្លូវងងឹតមើលអត់ឃើញ ជ្រុលទៅព្រលះរបាំងថ្មបាំងកាត់ទទឹងផ្លូវ បាក់អស់ ៣ កង់ រាយប៉ាយពេញផ្លូវ
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រមួយគ្រឿង ដោយផ្លូវងងឹត បានជ្រុលចង្កូតទៅបុករបាំងថ្មដាក់បាំងកាត់ទទឹងផ្លូវ បណ្តាលឲ្យបាក់អស់ចំនួន ៣កង់ រាយប៉ាយពេញផ្លូវ រថយន្តបង្កខូចខាតផ្នែកខាងមុខ ទៅលែងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើករប។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៤០នាយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចខាងលិចផ្សារអីុអន ២ ប្រមាណជាង ១០០ ម៉ែត្រ តាមបណ្តោយផ្លូវបេតុងលេខ ៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-8286 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវងងឹត និងជួលជុលបង្កប់ទុយោទឹកផងនោះ បានដាក់របាំងថ្មបាំងកាត់មួយចំហៀងផ្លូវ បណ្តាលឲ្យបុកដាច់រាយប៉ាយពេញផ្លូវ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច រីឯម្ចាស់រថយន្តបង្ក បានឡើងជិះរថយន្តមួយគ្រឿងទៀត ចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ បានធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តលឿនពេក ផ្លូវងងឹតមើលអត់ឃើញ ជ្រុលទៅព្រលះរបាំងថ្មបាំងកាត់ទទឹងផ្លូវ បាក់អស់ ៣ កង់ រាយប៉ាយពេញផ្លូវ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:50:00 PM
Rating:

No comments: