ភ្នំពេញ៖ យុវជនបីនាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវកោងកាច់ចង្កូតមិនទាន់ ជ្រុលទៅបុកខឿនស្ពាន បែកអស់ចំនួនបីដុំបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងហេតុម្នាក់ ចំណែកពីរនាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ៤០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩ ស្ថិតចំណុចចុងស្ពានអាកាសស្ទឹងមានជ័យ ខាងជើង តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សពជនរងគ្រោះ (ស្លាប់)មានឈ្មោះ រ៉ាន់នូ ភេទ ប្រុស អាយុ ២១ឆ្នាំ មានស្រុកកំណើត ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ចំណែកពីរនាក់ទៀតរងរបួសធ្ងន់ស្រាល មិនស្គាល់អត្តសញ្ញាណនោះទេ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី ០១៣ ពណ៌ខ្មៅ បិទពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BP-8153។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនបីនាក់ជិះមួយគ្រឿងឌុបគ្ នាក្នុងល្បឿនយ៉ាងលឿន ចុះពីលើស្ពានអាកាសស្ទឹងមានជ័យទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ ស្ថានភាពផ្លូវកោងផងនោះ បានកាច់ចង្កូតមិនទាន់ជ្រុលទៅបុកខឿនស្ពាន បែកអស់បីដុំ ចំណែកជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុម្នាក់ និងពីរនាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់យកម៉ូតូទៅរក្សាទុក បណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំសាច់ញាតិ យកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ដោយឡែកសពសមត្ថកិច្ចធ្វើកោសល្យវិច័្ចយរួច ប្រគល់ជូនសសច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ជិះម៉ូតូចុះពីស្ពានលឿនពេក ជ្រុលទៅបុកខឿនស្ពាន ស្លាប់ ១ម្នាក់ រងរបួសធ្ងន់ស្រាល ២ម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:42:00 PM
Rating:

No comments: