ឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួច ត្រូវអ្នកឃើញហេតុការណ៍ ជួយដេញចាប់បាន ព្រួតវ៉ៃឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួច ត្រូវអ្នកឃើញហេតុការណ៍ ជួយដេញចាប់បាន ព្រួតវ៉ៃឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច


ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ព្រួតវ៉ៃឡើងទ្រោមខ្លួន ទើបកម្លាំងសមត្ថកិច្ចចុះទៅដាក់ខ្នោះយកមកសួរនាំនៅ ប៉ុស្ដិ៍ទន្លេបាសាក់ ក្រោយពីជនសង្ស័យរូបនេះ និងបក្ខពួកម្នាក់ទៀតបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនបរទេសបានសម្រេច កាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩ នៅត្រង់ចំណុចមុខក្រសួងបរិស្ថាន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានឈ្មោះ ខៀវ ចាន់ណាក់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ព្រមទាំងជាម្ចាស់ម៉ូតូដែលធ្វើសកម្មភាព ម៉ាក MOOVE ពណ៌ខៀវ គ្មានស្លាកលេខ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនពេលជនសង្ស័យធ្វើសកម្មភាពឆក់ គឺមានជនរងគ្រោះជាជនជាតិបរទេសប្រហែល ៥នាក់ បានដើរថ្មើរជើងតាមដងផ្លូវលំ ម្ដុំណាកាវើល ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនបរទេសបានសម្រេចតែម្ដង និងបំរុងជិះគេចខ្លួន ភ្លាមនោះក៏មានអ្នកឃើញសភាពនេះ ក៏ជិះម៉ូតូទៅកាក់ពីមុខ និងបានបុកគ្នាបណ្ដាលឲ្យជនសង្ស័យដួល ហើយអ្នកនៅក្បែរនោះសហការគ្នាចាប់បានម្នាក់ នាំគ្នាព្រួតវ៉ៃឡើងទ្រោមខ្លួន ទើបកម្លាំងសមត្ថកិច្ចចុះទៅដាក់ខ្នោះ ព្រមទាំងដកហូតម៉ូតូមួយគ្រឿងរបស់ជនសង្ស័យយកទៅប៉ុស្ដិ៍ទន្លេបាសាក់តែម្ដង ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ដោលសុវត្ថិភាព ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66

ក្រោយកើតហេតុ ជនរងគ្រោះជាជនជាតិបរទេស បាននាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់  ដោយមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។ តែក្នុងនោះក៏មានអ្នកដែលជិះម៉ូតូបុកជាមួយជនសង្ស័យ បានមកធ្វើការបំភ្លឺ (ជាសាក្សី) ឲ្យសមត្ថកិច្ចផងដែរ ហើយសមត្ថកិច្ចក៏បានកសាងសុំណុំរឿង ដើម្បីបញ្ជូនបន្តទៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ចាត់ការតាមផ្លូវច្បាប់ ៕
ឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួច ត្រូវអ្នកឃើញហេតុការណ៍ ជួយដេញចាប់បាន ព្រួតវ៉ៃឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួច ត្រូវអ្នកឃើញហេតុការណ៍ ជួយដេញចាប់បាន ព្រួតវ៉ៃឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:23:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.