រថយន្តមិនស្គាល់ម៉ាកបើកលឿនពេក ជ្រុលទៅបុកម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

រថយន្តមិនស្គាល់ម៉ាកបើកលឿនពេក ជ្រុលទៅបុកម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android



ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ  កាលពីវេលាម៉ោង ១ នឹង ៣០ នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃចន្ទ ទី ៧ ខែ មករា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ១ ក្នុងភូមិទួលអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះអ្នកស្លាប់ និងអ្នករបួសមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG.4430 ជិះគ្នា ២ នាក់ តាមបណ្ដោយផ្លូវជាតិលេខ ១ ទិសដៅពីលិចទៅកើត យ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកឆ្វេងដៃបុកជាមួយនឹងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ដែលបើកតាមបណ្តោយផ្លូវជាតិលេខ ១ ទិសដៅពីកើតទៅលិច បញ្រ្ចាស់ទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើក បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតដែលជិះពីក្រោយរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ ចំណែកម៉ូតូរបស់ជនរងគ្រោះរងការខូចខាតផ្នែកខាងមុខឡើងរួញ និងដាច់-ក ម៉ូតូ ។ ឯរថយន្តបានបើករត់បាត់ស្រមោល។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66


 ក្រោយពីកើតហេតុសមត្ថកិច្ច មូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៏ ខណ្ឌច្បារអំពៅ មកវាស់វែងយកម៉ូតូទៅរក្សាទុក និងអោយអ្នកដឹកសពយកសពទៅតម្កល់នៅវត្តទឹកថ្លា រងចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66






រថយន្តមិនស្គាល់ម៉ាកបើកលឿនពេក ជ្រុលទៅបុកម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ រថយន្តមិនស្គាល់ម៉ាកបើកលឿនពេក ជ្រុលទៅបុកម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:18:00 PM Rating: 5

No comments:

Powered by Blogger.