ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង បានបុកជាមួយម៉ូតូសង់កូរ៉េមួយគ្រឿង រួចដេញបុកម៉ូតូឲ្យដួល ហើយដកកាំភ្លើងដេញបាញ់ដល់ទៅ ៤គ្រាប់ ធ្វើឲ្យម្ចាស់ភ័យរត់ព្រលឹងចុងសក់ ផ្អើលអ្នកភូមិទាំងយប់។
ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ៥៩៨ ចំណុច លីហួលក់រថយន្ត ក្នុងសង្កាត់ទួលសង្កែ ២ ខណ្ឌឫស្សីកែវ។
តាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកលុចស៊ីស 450 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Al-9466 ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ស៊េរីចាស់ ក-4584-ស្វ រ-1 ជិះដោយបុរសម្នាក់បណ្ដាលអោយរងការខូចខាតផ្នែកខាងមុខតិចតួច ភ្លាមៗនោះខាងម្ចាស់រថយន្តបានបើកដេញបុកម៉ូតូ បណ្ដាលឲ្យដួល រួចហើយដកកាំភ្លើងដេញបាញ់ប្រហារទៅម្ចាស់ម៉ូតូដល់ទៅ ៤គ្រាប់ ធ្វើអោយម្ចាស់ម៉ូតូភិតភ័យព្រលឹងចុងសក់ ក៏រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូនៅកន្លែងហេតុ និងផ្អើលអស់អ្នកភូមិដែលកំពុងតែដេកលង់លក់ស្រួល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏មិនបានឃាត់ម្ចាស់រថយន្តសួររកដើមហេតុ នៃការផ្ទុះអាវុធនោះទេ បណ្ដែតបណ្ដោយឲ្យម្ខាស់រថយន្តដែលបានផ្ទុះអាវុធជាច្រើនគ្រាប់ ឡើងបើករថយន្តត្រឡប់ក្រោយគេចខ្លួនបាត់។
សាហាវមែន! បើករថយន្តទៅប៉ះជាម៉ូតូបន្តិចបន្តួច ដកកាំភ្លើងដេញបាញ់ ៤គ្រាប់ តែសំណាងល្អម្ចាស់រត់រួច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:06:00 PM
Rating:

No comments: