មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តស្លាលលេខខេមរភូមិន្ទ លឿនមិនប្រយ័ត្ន ជ្រុលទៅបុករះរថយន្តបីគ្រឿងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ស្លាកលេខខេមរភូមិន្ទ មួយគ្រឿង ក្នុងស្ថានភាពស្រវឹង ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតបុករះរថយន្តបីគ្រឿង រងការខូចខាត​យ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២៨៩ ចំណុចរង្វង់មូលទួលគោក ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តទំនើបម៉ាកឡង់គ្រីស័រ ពណ៌ត្រីអ៊ី មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-5449 ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយស្ថានភាពស្រវឹង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-2175 ចំហៀងខាងឆ្វេងខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបន្តទៅ បុករថយន្តមីតស៊ុយមីស៊ីមួយគ្រឿងទៀត ពណ៌សំប៉កឪឡឹក ពាក់ស្លាកលេខ កំពត 2A-0882 បញ្ឆិតផ្នែកខាងមុខខាងឆ្វេង រងការខូចខាត និងបណ្តាលឲ្យរថយន្តមីតស៊ុយមីសីុ រុញទៅបុករថយន្តមួយគ្រឿង ម៉ាកហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N-5565 ចំផ្នែកខាងមុខរងការខូច។ ថយន្តទាំងបីគ្រឿងបើកបញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើង រីឯរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានអោយភាគីខាងរថយន្តបង្កសម្របសម្រួល​ជាមួយរថយន្តរងគ្រោះ ដោយដោះស្រាយមិនត្រូវគ្នាទើបសមត្ថកិច្ចទាក់ទងជំនាញ មកវាស់វែងយករថយន្តទាំង ៤គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោក រងចាំដោះស្រាយតាមផ្លូវច្បាប់។
បើករថយន្តស្លាលលេខខេមរភូមិន្ទ លឿនមិនប្រយ័ត្ន ជ្រុលទៅបុករះរថយន្តបីគ្រឿងរងការខូចខាតយ៉ាងដំណំ បើករថយន្តស្លាលលេខខេមរភូមិន្ទ លឿនមិនប្រយ័ត្ន ជ្រុលទៅបុករះរថយន្តបីគ្រឿងរងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:23:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.