មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់ ត្រូវសន្តិសុខក្លឹបសេះមាស វាយអោយរបួសធ្ងន់ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ សន្លប់បាត់បង់ស្មារតី បន្ទាប់ពីចេញពីក្លឹបសេះមាស មិនដឹងមានរឿងអ្វី ដែលគេសង្ស័យមានទំនាស់នៅខាងក្នុង ហើយត្រូវបានសន្តិសុខជាច្រើននាក់ ដេញវាយបណ្តាលអោយសន្លប់ ត្រូវបានរងរថយន្តគ្លីនិចឯកជនមហានគរ ដឹកទៅសង្គ្រោះភ្លាមៗ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៣ នឹង ២០នាទីទៀបភ្លឺ ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវស្រេង ចំណុចក្លឹបសេះមាស​ ក្នុងភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។
ជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណនោះទេ ដោយសារសន្លប់ និងមានលុយខ្មែរជាប់និងខ្លួន ចំនួន ៣៣មឺុនរៀល។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីអ្នកដែលឃើញហេតុការណ៍បានអោយដឹងថា គាត់បានឃើញបុរសម្នាក់រត់ចេញពីក្លឹបសេះមាសតែម្នាក់ឯង ហើយក៏ឃើញសន្តិសុខជាច្រើនមានកាន់ដំបង ជិះម៉ូតុូណៃហន មានអ្នកខ្លះថ្មើរជើង ដេញវាយរហូតដល់ផ្លូវដីថ្មី បណ្ដាលអោយត្រូវចំក្បាលជាច្រើនដំបង សន្លប់បាត់បង់ស្មារតីសូន្យឈឹង ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គោះភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ រួចបានទៅមើលក្លឹបសេះមាស ហើយក៏វិលត្រឡប់ទៅប៉ុស្តិវិញ បាត់រងចាំអោយជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចមានចំណាត់ការទៅលើករណីនេះ និងឈានទៅដល់ឃាត់ជនសង្ស័យ មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
បុរសម្នាក់ ត្រូវសន្តិសុខក្លឹបសេះមាស វាយអោយរបួសធ្ងន់ដោយមិនដឹងមូលហេតុ បុរសម្នាក់ ត្រូវសន្តិសុខក្លឹបសេះមាស វាយអោយរបួសធ្ងន់ដោយមិនដឹងមូលហេតុ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:57:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.