មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកមិនប្រយ័ត្ន ព្រលះរបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ២ កង់ រថយន្តខ្ទេចខាងមុខទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿងបោះពួយក្នុងល្បឿនយ៉ាងលឿន ដល់ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ២កង់ រថយន្តបង្កខ្ទេចផ្នែកខាងមុខ ទៅលែងរួច ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ នឹង ៣០នាទីទៀបភ្លឺ ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យជាសុីមសាមគ្គី តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីសន្តិសុខម្នាក់ដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តព្រូល ពណ៌ស មួយគ្រឿង គ្មានស្លាកលេខ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតខាងលើ ខណៈផ្លូវកោងបានបួងចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់ ២ រថយន្តបង្កខ្ទេចផ្នែកខាងមុខទៅលែងរួច រីឯម្ចាស់រថយន្តបង្កបានគេចខ្កួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តលឿនពេកមិនប្រយ័ត្ន ព្រលះរបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ២ កង់ រថយន្តខ្ទេចខាងមុខទៅមុខលែងរួច បើករថយន្តលឿនពេកមិនប្រយ័ត្ន ព្រលះរបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ២ កង់ រថយន្តខ្ទេចខាងមុខទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:17:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.