ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក ជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ជិះដោយប្តីប្រពន្ធវ័យចំណាស់ពីរនាក់ ដួលអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្ត្រីជា ប្រពន្ធរងរបួសជើងម្ខាង ចំណែកម៉ូតូដាច់កន្ទុយបាត់ រួចថាខ្លួនជាអ្នកត្រូវបំរុងឲ្យគេសងទៀត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ៤០នាទីយប់ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន តាយ តាយ ២ តាមបណ្តោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីីីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក អាយខុន ពណ៌ខ្មៅ លាតត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1V-5992 ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ដោយស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកសង់សេ ១២៥ ស៊េរី ០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A-1327 ជិះដោយប្តីប្រពន្ធវ័យចំណាស់ពីរនាក់ ពីរក្រោយពេញទំហឹង ដួលអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសជើងខាងឆ្វេងស្រាល ចំណែកម៉ូតូជនរងគ្រោះដាច់កន្ទុយខាងក្រោយ។ បន្ទាប់មកភាគីបង្កប្រកែកថាខ្លួនជាត្រូវ ដោយចោទថាភាគីរងគ្រោះជាអ្នកខុសទៅវិញ ដោយមិនចរចារ និងសម្របសម្រួលជាមួយភាគីរងគ្រោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ អោយភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីបង្កដឹងថាខ្លួនខុស ទើបចេញសំណងទៅឲ្យ ភាគីរងគ្រោះចំនួន ២៥ដុល្លារដើម្បីចញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ស្រវឹងជោក ជិះម៉ូតូទៅបុកគេពីក្រោយហើយ ថាខ្លួនត្រូវទៀត
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:37:00 PM
Rating:
No comments: