មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូឃើញអ្នកជិះម៉ូតូកង់បីឥណ្ឌាលូកដៃចេញក្រៅ ចោទថាអង្អុលមុខ ជិះម៉ូតូដេញវាយ ខាងកង់បីចោទវិញថាបំរុងឆក់

ភ្នំពេញ៖ ជម្លោះពាក្យសម្តីរវាងអ្នកជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង អ្នកជិះម៉ូតូដោយខាងភាគីម៉ូតូចោទចង្អុលមុខភាគីខាងអ្នកជិះកង់បី ឯអ្នកជិះកង់បីចោទវិញថាបំរុងឆក់ខ្សែរ-ក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅចំណុច កន្លែងលក់ម្ជូ ២៤ ម៉ោង ខាងលិចស្តុបដេអិន ប្រមាណជា ៥០ម៉ែត្រ​ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមសម្តីបុរសម្នាក់ក្នុងចំណោមគ្រួសារប្រុសស្រីបួននាក់បានឲ្យដឹងថា មុនកើតហេតុ ក្រុមគ្រសាររបស់គាត់បានចេញពីរោងបុណ្យមួយកន្លែងនៅម្តុំផ្សារដេប៉ូ ហើយបានហៅម៉ូតូកង់បីមួយគ្រឿង ជិះបំណងត្រឡប់ទៅផ្ទះនៅផ្សារពោធិចិនតុង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូ FTR ពណ៌ខ្មៅលាយស មួយគ្រឿង គ្មានស្លាកលេខ បានជិះ បញ្ច្រាស់ទិសដៅគ្នា ពីលិចទៅកើត បត់ឆ្វេងដៃបំណងទៅផ្កូវ ២១៥ ស្រាប់តែវាក់អើជាមួយខាងម៉ូតូកង់បីចៃដន្យ រូបគាត់បានលូកដៃចេញក្រៅ មកកាន់ទំពួកខ្សែរកង់បីខាងក្រៅ ស្រាប់តែភាគីម៉ូតូចោទថា រូបគាត់ចង្គុយមុខគេ រួចជិះដេញតាមកង់បីឲ្យឈប់ រួចលោតមកវាយកង់បីមួយដៃ រួចភាគីខាងជិះកង់បីចោទវិញថា បំរុងឆក់ខ្-ក ធ្វើឲ្យផ្អើឆោឡោប្រកែកតឹងសសៃកដាក់គ្នា មួយប្រាវយ៉ាងចាស់ដៃ បន្ទាប់មកខាងភាគីជិះកង់បី បានខលហៅបក្ខពួកមួយក្រុម ចុះមកដល់កន្លែងកើតហេតុ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បន្ទាប់មកភាគីទាំងសងខាងមិនមានខាងណាប្តឹងខាងណាទេ បាននាំគ្នាជិះម៉ូតូ និងកង់បីចេញពីកន្លែងកើតហេតុរៀងៗខ្លួន៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជិះម៉ូតូឃើញអ្នកជិះម៉ូតូកង់បីឥណ្ឌាលូកដៃចេញក្រៅ ចោទថាអង្អុលមុខ ជិះម៉ូតូដេញវាយ ខាងកង់បីចោទវិញថាបំរុងឆក់ ជិះម៉ូតូឃើញអ្នកជិះម៉ូតូកង់បីឥណ្ឌាលូកដៃចេញក្រៅ ចោទថាអង្អុលមុខ ជិះម៉ូតូដេញវាយ ខាងកង់បីចោទវិញថាបំរុងឆក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:05:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.