មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អគ្គីភ័យឆាបឆេះសកលវិទ្យាល័យខេមរៈយ៉ាងសន្ធោ​សន្ធៅ បណ្ដាលឲ្យមនុស្ស៤នាក់លោតចុះក្រោមរងរបួសធ្ងន់់

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ក្រោយពីជាប់ក្នុងអគារមានគ្រោះអគ្គីភ័យឆាបឆេះសកលវិទ្យាល័យខេមរៈយ៉ាងសន្ធរសន្ធៅ​ កាលពីវេលាម៉ោង ១ នឹង ២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសកលវិទ្យាល័យខេមរៈ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញមានផ្សែងហុយចេញពីអគារសកលវិទ្យាល័យខាងលើ ហើយក្រឡេកមើលខាងក្រោយស្រាប់តែមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្ដង រួចពួកគាត់ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យមកជួយពន្លត់។ ក្នុងគ្រាដែលមានហេតុការណ៍អគ្គីភ័យខាងលើ ក៏មានមនុស្ស ៤នាក់ ដែលស្នាក់នៅក្នុងសាលាបានជាប់នៅខាងក្នុង ដោយម្នាក់ៗមានភាពភ័យខ្លាច ក៏បានលោតពីលើអាគារតែម្ដង បណ្ដាលឲ្យរបួសធ្ងន់ ៤នាក់ ត្រូវបានក្រុមការងារសង្គ្រោះបន្ទាន់ដឹកតាមរថយន្តសាមុយបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្នុងករណីអគ្គីភ័យខាងលើនេះដែរ មានខាងកម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថ កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានជួយអន្តរាគមន៍បាញ់ពន្លត់ ដោយមានរថយន្តពន្លត់អគ្គីភ័យជាង ២០គ្រឿង បានមកដល់ តែប្រើទឹកអស់ ៧ឡានតែប៉ុណ្ណោះ ក៏រលត់ទៅវិញជាស្ថាពរ ហើយចំពោះមូលហេតុ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
អគ្គីភ័យឆាបឆេះសកលវិទ្យាល័យខេមរៈយ៉ាងសន្ធោ​សន្ធៅ បណ្ដាលឲ្យមនុស្ស៤នាក់លោតចុះក្រោមរងរបួសធ្ងន់់ អគ្គីភ័យឆាបឆេះសកលវិទ្យាល័យខេមរៈយ៉ាងសន្ធោ​សន្ធៅ បណ្ដាលឲ្យមនុស្ស៤នាក់លោតចុះក្រោមរងរបួសធ្ងន់់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:22:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.