មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆ្លងចរន្តអគ្គសនីឆេះផ្ទះជាន់ទី ២ ផ្អេីល​សមត្ថកិច្ច


មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ភ្នំពេញ​៖​ អគ្គីភ័យបានឆាបឆេះផ្ទះអ្នកភូមិ នៅជាន់ទី២ ​យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនអ្នករស់នៅក្បែរខាង និងសមត្ថកិច្ចចេញមកអន្តរាគមន៍​ កាលពីវេលា​ម៉ោង​ ១០យប់​ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅចំណុចផ្ទះល្វែងមួយកន្លែង​ តាមបណ្តោយផ្លូវលេខ ១៨២​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ៣​ ខណ្ឌទួលគោក។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
​បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការបានឲ្យដឹងថា​ មុនពេលកេីតហេតុ គេឃេីញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី ២ បន្ទាប់មកក៏ចេញជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅតែ​ម្ដង ភ្លាមៗនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សមត្ថកិច្ចបានឲ្យដឹងថា​ ករណីអគ្គីភ័យខាងលេី ត្រូវបាន​ប្រេីប្រាស់រថយន្តពន្លត់អក្គីភ័យអស់ចំនួន ២២គ្រឿង​ ដោយប្រេីប្រាស់រយៈពេល ៣ម៉ោង ទេីបអាចគ្រប់គ្រង់ស្ថានភាពទាំងស្រុង សមត្ថកិច្ចបានបន្តថា​ ក្នុងការជួយពន្លត់អគ្គីភ័យខាងលើនេះ កម្លាំងជំនាញពិបាកនឹងអន្តរាគមន៍បន្តិច ដោយ​សារតែការឆាបឆេះនោះ គឺនៅជាន់ទី ២ នៃបន្ទប់ដាក់​ឥវ៉ាន់មានដូចជាចានឆ្នាំង​ ចានដែកជ័រជាដេីម សមត្ថកិច្ចបានបន្តទៀតថា​ សម្ភារៈក្នុងផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង​ ហេីយមូលហេតុនោះ ជំហ៊ានដំបូងសន្និដ្ឋានថា មកពីឆ្លងចរន្តអគ្គិសនី៕
ឆ្លងចរន្តអគ្គសនីឆេះផ្ទះជាន់ទី ២ ផ្អេីល​សមត្ថកិច្ច ឆ្លងចរន្តអគ្គសនីឆេះផ្ទះជាន់ទី ២ ផ្អេីល​សមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.