មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាជោក បើករថយន្ដទៅបុករថយន្ដមួយគ្រឿងទៀតពីក្រោយ រុញឡើងលើសួនច្បារចែកទ្រូងផ្លូវ បុកបង្កូលភ្លើង ១ដើម បាក់រាបដល់ដី រួចបើករត់

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ស្រវឹងស្រាជាកជាំ បើករថយន្ដព្រូសមួយគ្រឿង ទៅបុកនឹងរថយន្ដព្រូសមួយគ្រឿងទៀត ពីក្រោយពេញទំហឹង រុញហោះឡើយលើសួនច្បារចែកទ្រូវផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ ១ដើម រាបដល់ដី បណ្តាលឲ្យរងរបួសស្ត្រីម្នាក់ ឯរថយន្ដបង្កបើករត់មកចូលសាលាសង្កាត់ដង្កោ ត្រូវសមត្ថកិច្ចឃាត់បានតែម្តង។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ នឹង ១០ នាទីយប់ នៅថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ត្រង់ចំណុចកន្លែងផលិតស្រាបៀរកម្ពុជា សង្កាត់ដង្កោ ខណ្ឌដង្កោ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្ដម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-2880 ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿមដូចហោះ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុកថយន្ដមួយគ្រឿងទៀត ម៉ាកព្រូស ពណ៌ស ដូចគ្នា ពាក់ស្លាកលេខភ្នំពេញ 2AS-6205 ជិះដោយប្រុសស្រី ៦នាក់ បើកនៅខាងមុខ ពីក្រោយ ពេញទំហឹង បណ្ដាលឲ្យរុញរថយន្ដរងគ្រោះហោះឡើយលើសួនច្បារចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺ​ផ្លូវបាក់ ១ដើម រាបដល់ដី និងបណ្ដាលឲ្យរងរបួសស្ត្រីម្នាក់ ត្រូវបានបញ្ជូនតាមរថយន្ត មិត្តភក្តិមួយគ្រឿងទៀត យកទៅសង្គ្រោះដោយខ្លួនឯង រីឯរថយន្ដរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កព្យាយាមបើករត់គេចមកដល់សាលាសង្កាត់ដង្កោ ត្រូវបានអ្នកឃើញហេតុការណ៍ និងកម្លាំងសមត្ថកិច្ចចាប់អ្នកបើកបរ និងរថយន្តតែម្តង។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្តកិច្ចមូលដ្ឋាន បានប្រគល់ខ្លួនអ្នកបើកបររថយន្តបង្ក ទៅឲ្យសមត្ថកិច្ចជំនាញ រួចធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ស្រវឹងស្រាជោក បើករថយន្ដទៅបុករថយន្ដមួយគ្រឿងទៀតពីក្រោយ រុញឡើងលើសួនច្បារចែកទ្រូងផ្លូវ បុកបង្កូលភ្លើង ១ដើម បាក់រាបដល់ដី រួចបើករត់ ស្រវឹងស្រាជោក បើករថយន្ដទៅបុករថយន្ដមួយគ្រឿងទៀតពីក្រោយ រុញឡើងលើសួនច្បារចែកទ្រូងផ្លូវ បុកបង្កូលភ្លើង ១ដើម បាក់រាបដល់ដី រួចបើករត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:10:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.