ភ្នំពេញ៖ យុវជនម្នាក់ងងឹតមុខខ្យល់គរដួលស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ បន្ទាប់ពីបានជិះម៉ូតូមកលេងផ្ទះម្តាយមីង រូចឆ្លៀតចូលលេងបាល់ទះសិន ដែលបង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង ១៨ នឹង ៣០នាទី ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅចំណុចតារ៉ាងបាល់ទះ ក្នុងដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្រុម ២ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះណាត ចាន់នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងកញ្ចក់ ធ្វើការនៅខេត្តកំពង់សោម មានស្រុកកំណើត ភូមិពោធិមិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោងប្រមាណជា ៤ រសៀល គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង តាំងពីស្រុកំណើតបំណងមកលេងផ្ទះម្តាយមីង ដែលនៅក្បែរកន្លែងកើតហេតុ ហើយជនរងគ្រោះមិនបានចូលទៅលេងផ្ទះម្តាយមីងនោះទេ បានឆ្លៀតចូលលេងបាល់ទះសិន ប្រភពដដែរបន្តទៀតថា ជនរងគ្រោះឧស្សារហ៍មកលេងបាល់ទះនៅទីនេះណាស់ ព្រោះផ្ទះម្តាយមីគាត់រស់នៅក្បែរនោះដែរ ដោយបានចូលមកចាប់គូគ្នាលេងជាធម្មតាដូចសព្វរាល់ដង ៤នាក់ទល់ និង៤នាក់ ដោយជនរងគ្រោះអ្នកវាយសូវីសផង និងស្មាត់ផង លេងធម្មតាបានចប់មួយវគ្គ លុះមកវគ្គទី ២ម៉ោងកើតហេតុខាងលើ ទើបនឹងបាន៥គ្រាប់ទល់នឹង ១០ គ្រាប់ ស្រាប់តែជនរងគ្រោះលោតទះបាល់គប់បញ្ចូលទី ត្រូវបានភាគីម្ខាងទៀតលោតបារ៉ះ បន្ទាប់មកខាងភាគីលោត បារ៉ះធ្លាក់មកវិញបានគ្រិចជើង ស្រាប់តែជនរងគ្រោះបានដើរមកសួរថាមិចហើយអូន បានមួយម៉ាត់ស្រាប់តែជនរងគ្រោះទន់ជើងលុតអង្គង់ ហើយស្រែកប្រាប់ថាគេទៅហើយ រួចដួលសន្លប់ស្តូកស្តឹងធ្វើឲ្យមានកាផ្អើលឆោលឆោនៅកន្លែងកើតហេតុ និងនាំគ្នាជួយសង្គ្រោះបឋម រួចបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ មហានគរ បានមកដល់ ហើយបានដឹកជនរងគ្រោះសង្គ្រោះភ្លាមៗ តែអកុសលជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវបាត់ហើយ រួចក៏បានដឹកត្រឡប់យកមកកន្លែងកើតហេតុវិញ។
បើតាមកាបញ្ជាក់ពីស្ត្រីជាម្តាយមីងជនរងគ្រោះបានប្រាប់ថា ក្មួយរបស់គាត់ឧស្សាហ៍មកលេងផ្ទះគាត់ណាស់ លើកនេះមកលេងដោយមិនបានចូលមកផ្ទះគាត់នោះទេ ឆ្លៀតមកលេងបាល់ទះសិន ដោយអកុសលខ្យល់គរស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោលស្យវិច្ច័យរួច ប្រគល់សពជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
មកលេងផ្ទះម្តាយមីងឆ្លៀតចូលទៅលេងបាល់សិន ស្រាប់តែ ងងឹតមុខខ្យល់គរដួលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:59:00 PM
Rating:
No comments: