មនុស្សជាច្រើននាក់ រួមនិងថ្នាំញៀនគ្រប់ប្រភេទមួយចំនួនធំ ត្រូវបានកម្លាំងស្នងការចុះបង្ក្រាប ក្នុងក្លឹបកំសាន្ត Rock
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានដឹកនាំកម្លាំងដោយផ្ទាល់ជាច្រើននាក់ ឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកំសាន្ត Rock កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិត នៅជាប់ផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយកម្លាំងសមត្ថកិច្ចឃាត់បានមនុស្សរាប់រយនាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទមួយចំនួនធំ។
ក្នុងរង្វង់ប្រតិបត្តិការណ៍របស់កម្លាំងស្នងការនគរបាល រាជធានីភ្នំពេញ ខាងលើនេះ ក្រុមអ្នកសារព័ត៌មានជាច្រើននាក់មិនអាចចូលទៅក្នុងទីតាំង និងផ្ដិតយករូបភាពមនុស្សដែលត្រូវឃាត់ខ្លួន ក៏ដូចជាវត្ថុតាង ជាប្រភេទថ្នាំញៀន បាននោះទេ។
តែទោះជាយ៉ាងណា គេសង្កេតឃើញមានរថយន្តហុីយ៉ាន់ដាយ ប្រភេទ ៥តោន ចំនួន ២គ្រឿង បានចូលទៅក្នុងបរិវេនក្លឹបកំសាន្ត Rock ហើយមានកម្លាំងសមត្ថកិច្ចចាប់មនុស្សបញ្ចូនក្នុងរថយន្តហុីយ៉ាន់ដាយជាច្រើនរយនាក់ផងដែរ ។ ក្នុងនោះដែរ ក៏មានសមត្ថកិច្ចបានបង្ហើបរូបភាព ថ្នាំញៀនជាច្រើនប្រភេទ និងជាច្រើនកញ្ចប់ផងដែរ ។
ក្រោយពីឃាត់មនុស្សជាច្រើនរយនាក់ ក៏ដូចជាវត្ថុតាងទាំងប៉ុន្មាន កម្លាំងសមត្ថកិច្ចបញ្ចូនទៅស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
មនុស្សជាច្រើននាក់ រួមនិងថ្នាំញៀនគ្រប់ប្រភេទមួយចំនួនធំ ត្រូវបានកម្លាំងស្នងការចុះបង្ក្រាប ក្នុងក្លឹបកំសាន្ត Rock
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:24:00 PM
Rating:
No comments: