ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន ៥កង់ ត្រូវបានរងការខូចខាតដោយសារតែរថយន្តហីយ៉ាន់ដាយមួយគ្រឿង បេីកបុកកាលពីវេលាម៉ោង ១២ នឹង ២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចមុខ វត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2861 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ ២១៧ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយរងការខូចខាតអស់ចំនួន ៥កង់។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ យករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕
បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតអស់ ៥កង់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:16:00 PM
Rating:
No comments: