ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះកម្ទេចក្រណាត់ផ្នែកខាងក្រោយរោងចក្រកាត់សម្លៀកបំពាក់(យីហោ មីង យ៉ាវ)ដែលថៅកែរោងចក្រយកទៅទុកគរចោល យ៉ាងសន្ធោសន្ធៅផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ សង្ស័យម្ចាស់រោងចក្រដុត ហើយពន្លត់មិនអស់ បណ្តាលឲ្យមានអណ្តាលឆាបឆេះឡើងវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតចំណុចរោងចក្រកាត់សម្លៀកបំពាក់ (យីហោ មីង យ៉ាវ) ផ្ទះលេខ ៦៤៧ ផ្លូវ ៣៧១ ហៅផ្លូវទំនប់ថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពពីសន្តិសុខយាមនៅរោងចក្រកើតហេតុបានឲ្យដឹងថា មុនកើតហេតុរូបគាត់ធំក្លិនឆ្ងៀម រួចបានរកមើល ស្រាប់តែឃើញផ្សែងហុយចេញពីគំនរកម្ទេចក្រណាត់ផ្នែកខាងក្រោយរោងចក្រ ដែលសល់ពីការកាត់សម្លៀកបពាក់ដោយថៅកែរោងចក្រយកទៅដាក់គរដុតចោល ចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់អ្នកនៅក្នុងរោងចក្រ និងអ្នករស់នៅជិតខាង បាននាំគ្នារាយទុយោបាញ់ទឹក និងយកបំពង់ពន្លត់អគ្គីភ័យបាញ់អស់ជាច្រើនបំពង់ នៅតែមិនរលត់ រួចបានរាយការណ៍ទៅសមត្ថកិច្ច យករថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿង ចុះជួយអន្តរាគមន៍ដោយបានប្រើប្រាស់អស់ទឹកចំនួន ៤ រថយន្ត ប្រើអស់រយៈពេលជិតមួយម៉ោង ទើបអាចរលត់ទៅវិញស្រុង។ សមត្ថកិច្ចប្រាប់ថា ករណីអគ្គីភ័យនេះសង្ស័យពេលម្ចាស់រោងចក្រដុតកម្ទេចក្រណាត់ ហើយ ពន្លត់មិនអស់ទើបឆាបឆេះមកវិញ តែមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងរោងចក្រ ឬរាលដាលដល់ផ្ទះអ្នកភូមិនោះទេ។
ឆេះកម្ទេចក្រណាត់រោងចក្រ មីង យ៉ាវ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:21:00 PM
Rating:
No comments: