មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្ដធុនធំបើកលឿនពេក ទៅគៀរម៉ូតូ ធ្លាក់បុរសម្នាក់ចូលក្រោមកង់រថយន្ដកិនស្លាប់ភ្លាមៗ និងម្នាក់រងរបួសស្រាល

ភ្នំពេញ៖ បុរស ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្ដធុនធំមួយគ្រឿង មិនស្គាល់ម៉ាកបើកគៀរ បណ្ដាលអោយដួលធ្លាក់អ្នកអង្គុយពីក្រោយចូលក្រោមកង់រថយន្ដកិនស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសស្រាល ចំណែករថយន្ដបង្កក្រោយពីបង្កហេតុ បានបន្ថែមល្បឿនបើកគេចខ្លួនបាត់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ នឹង ២០ នាទីយប់ ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចស្ដុបលូប្រាំ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។
សពជនរងគ្រោះមានឈ្មោះ ឡាង ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅម្ដុំទួលពង្រ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិគ្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ឯម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-0483។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
យោងតាមប្រភពពីជនរងគ្រោះម្នាក់ ជាអ្នកឌុបបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំង ២នាក់ បានចេញពីផឹកសុីនៅម្ដុំទួលពង្រ គិតថា ទៅដើរលេងនៅកោះពេជ្រ តែពេលជិះម៉ូតូឌុបគ្នាមកដល់ស្តុបលូប្រាំ ក៏នាំគ្នាបត់ត្រឡប់ក្រោយវិញ ព្រោះគិតថាខ្លាចយប់ជ្រៅពេក ប្រភពដដែលបានបន្តថា ពេលដែលបត់ត្រឡប់ក្រោយបានប្រហែល ២០ ទៅ ៣០ម៉ែត្រ ក៏ត្រូវរថយន្ដធន់ធំមិនចាំម៉ាកមួួយគ្រឿង បើកមកគៀរបណ្ដាលអោយដួល និងធ្វើអោយអ្នកអង្គុយខាងក្រោយធ្លាក់ចូលក្រោមកង់រថយន្ដកិនស្លាប់តែម្ដង ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពជនរងគ្រោះម្នាក់ទៀត សមត្ថកិច្ចធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ៣ រងចាំយកឯកសារគ្រប់គ្រាន់មកផ្ទៀងផ្ទាល់ទើបប្រគល់អោយវិញ៕

រថយន្ដធុនធំបើកលឿនពេក ទៅគៀរម៉ូតូ ធ្លាក់បុរសម្នាក់ចូលក្រោមកង់រថយន្ដកិនស្លាប់ភ្លាមៗ និងម្នាក់រងរបួសស្រាល រថយន្ដធុនធំបើកលឿនពេក ទៅគៀរម៉ូតូ ធ្លាក់បុរសម្នាក់ចូលក្រោមកង់រថយន្ដកិនស្លាប់ភ្លាមៗ និងម្នាក់រងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.