មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុកពេញទំហឹង រងរបួសធ្ងន់ស្រាល យុវជនប្រុសស្រពីរនាក់

ភ្នំពេញ៖ ស្រ្តីម្នាក់បើករថយន្ត មួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងជិះដោយយុវជនប្រុសស្រីពីរនាក់ បុកចំផ្នែកខាងមុខរថយន្តពេញទំហឹង បោកផ្ទប់នឹងកញ្ចក់រថយន្ត បណ្តាលឲ្យយុវជនម្នាក់ រងរបួសបាក់ជើងស្តាំម្ខាងធ្ងន់ ចំណែកនារីម្នាក់ទៀត រងរបួសស្រាល ឯម្ចាស់រថយន្តទុករថយន្តចោលគេចខ្លួនបាត់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ កែងផ្លូវ ៤៣២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីម្នាក់បើកថយន្តមូយគ្រឿង ម៉ាក CELlCA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0211 តាមបណ្តោយផ្លូវ ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងមកផ្លូវ ៤៣២ បានបន្តិចក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1O-8918 ជិះដោយយុវជនប្រុសស្រីពីរនាក់ បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើង ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តចំផ្នែកខាងមុខចំហៀងខាងស្តាំ ពេញទំហឹង បណ្តាលអោយជនរងគ្រោះបោកក្បាលផ្ទប់នឹងកញ្ចក់រថយន្តខាងមុខ រងរបួសយុវជនម្នាក់បាក់ជើងស្តាំម្ខាងធ្ងន់ ចំណែកនារីម្នាក់ទៀតរងរបួសដៃស្តាំម្ខាងស្រាល បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម្ចាស់រថយន្តឃើញសភាពមិនស្រួល បានគេខខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុកពេញទំហឹង រងរបួសធ្ងន់ស្រាល យុវជនប្រុសស្រពីរនាក់ បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុកពេញទំហឹង រងរបួសធ្ងន់ស្រាល យុវជនប្រុសស្រពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:54:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.