មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេក ព្រលះកាមរីបាឡែនចតស្ងៀម លើចិញ្ចើមរងការខូចខាតទាំសងខាង

ភ្នំពេញ៖ បុរសម្នាក់ រួមដំណើរពីរនាក់ទៀត បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតចតស្ងៀម លើចិញ្ចើមផ្លូវចំហៀងខាងស្ដាំពេញទំហឹង រងការខូចខាត ហើយព្យាយាមបើករត់រហូតដល់ស្តុបនាគបាញ់ទឹកទៅមុខលែងរូច។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីហនុ ចំណុចមុខក្រសួងបរិស្ថានចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
យោងតាមប្រភពពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរពីរនាក់ទៀត បើករថយន្តកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-8447 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុករថយន្តកាមរីបាឡែនពណ័សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AP-1517 ដែលម្ចាស់ចតទុកស្ងៀម អែបចិញ្ចើមផ្លូវពេញមួយចំហៀងខាងស្ដាំ រងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះដែររថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេ ព្យាយាមបើករត់រហូតដល់ស្តុបនាគបាញ់ទឹក ទៅមុខលែងរួចតែសំណាងល្អមិនមានអ្នករបួស។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្វមូលដ្ឋានចុះដល់កន្លែងកើតហេតុ អោយភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងរថយន្តកាមរីហាយប្រ៊ីត ព្រមចេញថ្លៃជួសជុលរថយន្តកាមរីបានឡែន ដើម្បីបញ្ចប់រឿង។
បើករថយន្តលឿនពេក ព្រលះកាមរីបាឡែនចតស្ងៀម លើចិញ្ចើមរងការខូចខាតទាំសងខាង បើករថយន្តលឿនពេក ព្រលះកាមរីបាឡែនចតស្ងៀម លើចិញ្ចើមរងការខូចខាតទាំសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:34:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.