មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

គ្រឿងចក្រជីករណ្ដៅជ្រៅនិងដឹកជញ្ជូនមិនស្រោចទឹក!ធ្វើឲ្យពលរដ្ឋនៅស្រុកខ្សាច់កណ្ដាលក្ដៅក្រហាយនិងព្រួបារម្ភជាខ្លាំង,,,

(កណ្តាល)៖ ក្រុមហ៊ុនគ្រឿងចក្រ មួយកន្លែងកំពុងធ្វើអាជីវកម្ម ជីករណ្ដៅដីទំហំជិត១ហិកតា។ កៀកនៅពីក្រោយផ្ទះពលរដ្ឋ ខាងកើតផ្លូវលំ ប្រមាណជា៥០ម៉ែត្រប៉ុណ្ណោះ ស្ថិតក្នុងភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ កំពុងបង្កហានីភ័យខ្ពស់ ដល់ពលរដ្ឋដែលនៅជុំវិញ ដោយខ្លាចមនុស្សក្មេងចាស់ប្រុសស្រីឬសត្វពាហនៈ ធ្លាក់ចូលរណ្ដៅនោះ គឺមិនរស់ឡើយ។ ហើយរាល់ថ្ងៃ ក្រុមហ៊ុនមួយនេះ មានរថយន្តច្រើនគ្រឿង បានធ្វើការដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ ប៉ាតណាប៉ាតណី មិនគ្របឲ្យបានត្រឹមត្រូវ។ បណ្ដាលឲ្យអាចម៍ដី ជ្រុះពីលើរថយន្តរប៉ាត់រប៉ាយ តាមផ្លូវ រីឯការស្រោចទឹកមិនទៀងទាន់។ រំខានដល់ការធ្វើដំណើរ របស់ពលរដ្ឋជាពិសេស គឺប៉ះពាល់បរិស្ថានដីហុយទ្រលោម រូងផ្លូវខូចស្ទើគ្រប់កន្លែង។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ប៉ុន្តែអាជ្ញាធរស្រុកខ្សាច់កណ្ដាល បានរក្សាភាពស្ងៀមស្ងាត់ ធ្វើជាមើលមិនឃើញស្ដាប់មិនឮ។ ងាប់ត្រចៀកស្ដូក បើទោះបីជាពលរដ្ឋរិៈគន់និងលើកគល់ឈើ បិទផ្លូវជាច្រើនលើកច្រើនសារ ព្រោះដីហុយយ៉ាងណាក៏ដោយ។
ពលរដ្ឋនៅភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់ អ្នកយកព័ត៎មានយើងថា រាល់ថ្ងៃពួកគាត់ខាំមាត់សង្កត់ចិត្ត ជាខ្លាំងចំពោះគ្រឿងចក្រ ដែលមានថៅកែឈ្មោះ ម៉ៅ លីវ៉ា ជាមនុស្សមានឥទ្ធិពល នៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ដែលកំពុងធ្វើអាជីវកម្ម ជីករណ្ដៅដីជ្រៅនិងធំទំហំ ជិតមួយហិកតា បួនជ្រុង។ ត្រង់ចំណុចខាងកើតភូមិ ក្រោយផ្ទះរបស់ពួកគាត់ ចម្ងាយប្រហែល៥០ម៉ែត្រ។
ក្នុងនោះ ពលរដ្ឋកំពុងព្រួយបារម្ភ ជាខ្លាំង ចំពោះកូនចៅខ្លួន ក៏ដូចជាសត្វពាហនៈ គោក្របីមាន់ទាជ្រូក ។ ដោយខ្លាចធ្លាក់ចូលរណ្ដៅដីមួយកន្លែងនេះ គឺមិនរស់ទេ ព្រោះជម្រៅចាប់ពី១០ទៅ២០ម៉ែត្រ ឯណោះ។ និយាយរួមឃើញ ក្បាលប្រេតតែម្ដង កន្លែងខ្លះចេញទឹកពីក្នុងដីក៏មាន។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66

មិនតែប៉ុណ្ណោះគ្រឿងចក្រមួយនេះបានធ្វើការដឹកជញ្ជូន គ្មានឈប់ឈរ បង្កការភ័យខ្លាច។ ដល់កូនចៅតូចៗរបស់ពួកគាត់ មិនហ៊ានឲ្យចេញពីផ្ទះ ដោយខ្លាចជួបគ្រោះថ្នាក់ ឡានបុកជាយថាហេតុ។ ខណៈការដឹកជញ្ជូនយកអាចម៍ដីលក់ពីសំណាក់ថៅកែរូបនេះ គឺមិនបានស្រោចទឹកឲ្យបានទៀងទាត់ឡើង។
ជាហេតុនាំឲ្យដីហុយ ទ្រលោមដកដង្ហើមមិនចង់រួច ហូបនំចំណីបាយទឹកមិនចង់កើត អនាគត ទៅពួកគាត់និងកើតជំងឺរបេងគ្រប់គ្នាមិនខានឡើយ!។ ក្នុងនោះផងដែរ នៅពេលកសិករ មកពីស្រែធ្វើការងារនើយហត់ អស់កម្លាំងចង់សំរាកពេលថ្ងៃត្រង់ ក៏ដេកមិនលក់ព្រោះថ្លង់សម្លេងឡាន បើកឡើងទ្រហឹងស្ទើបែកក្រដាស់ត្រចៀក។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ


ពលរដ្ឋផ្សេងទៀតបានបញ្ជាក់ថា គ្រឿងចក្រនេះ ពួកគាត់ធ្លាប់បានដាក់ឈើរាំងផ្លូវ មិនឲ្យបើកបរម្ដងជាពីរដងរួចហើយ ប៉ុន្តែថៅកែគ្រឿងចក្រ ឈ្មោះ ម៉ៅ លីវ៉ា នៅតែបន្តសកម្មភាពដដែល ដោយមិនខ្លាចរអាអ្វីទាំងអស់។
ចំពោះការលើកឡើងខាងលើលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា លោកនិងឲ្យកូនចៅមកមើល។
ចំណែកលោក រស់ សំអុល មេឃុំស៊ីធរបានឲ្យដឹងថា គ្រឿងចក្រនោះជារបស់លោក ម៉ៅ លីវ៉ា ប្រហែលជាមានច្បាប់អាជីវកម្ម ។ ប៉ុន្តែរឿងច្បាប់រណ្ដៅដី លោកមិនច្បាស់ទេព្រោះអត់ដែលបានឆែកមើល។ លោកបញ្ជាក់ថា មកពីគ្រឿចក្រនេះស្រោចទឹកនឹងហើយ ទើបបណ្ដាលឲ្យផ្លូវខូងរូង ស្អិតជាប់តាមកង់ឡាន។ ជាមួយគ្នានោះ គ្រឿងចក្រ ស្រោចតែប៉ែកខាងផ្លូវមកភូមិមេបាន់ និងផ្លូវឡើងមកខាងភូមិព្រៃបាំង ។ ដោយឡែកផ្លូវដឹកទៅខាងភូមិដុល គឺលោកទទួលស្គាល់ថា ភាគីគ្រឿងចក្រពិតជាមិនបានស្រោចមែន៕ គីមហ៊ាប


គ្រឿងចក្រជីករណ្ដៅជ្រៅនិងដឹកជញ្ជូនមិនស្រោចទឹក!ធ្វើឲ្យពលរដ្ឋនៅស្រុកខ្សាច់កណ្ដាលក្ដៅក្រហាយនិងព្រួបារម្ភជាខ្លាំង,,, គ្រឿងចក្រជីករណ្ដៅជ្រៅនិងដឹកជញ្ជូនមិនស្រោចទឹក!ធ្វើឲ្យពលរដ្ឋនៅស្រុកខ្សាច់កណ្ដាលក្ដៅក្រហាយនិងព្រួបារម្ភជាខ្លាំង,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:46:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.