រតនគិរី៖ បឹងកន្សែងជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងមួយរបស់ប្រទេសកម្ពុជា ដែលប្រជាជនខ្មែរ តែងតែទៅកំសាន្តក្រោយពីសម្រាកពីការងារ ហើយក៏មានកវីនិពន្ធ សម័យសង្គមរាស្ត្រនិយម បានផ្តិតយកតថភាពពិត មកបង្កើតជាបទចម្រៀង ដែលមានអត្ថន័យពិរោះរណ្តំចិត្ត ហើយបទចម្រៀងនេះដែរ និពន្ធបទភ្លេង និងទំនុកច្រៀងដោយ៖
ទំនុកច្រៀង៖ លោក ម៉ា ឡៅពី
បទភ្លេង និងសម្រួលតន្រ្តី៖ លោក ពៅ ស៊ីផូ
ច្រៀងដោយ៖ អ្នកចម្រៀងឯក ស៊ីន ស៊ីសាមុត
ចម្រៀងក្នុងខ្សែភាពយន្ត៖ រឿង «កាត់ត្រើយមហាស្រណោះ» របស់លោក ម៉ៅ ប៊ុនថន ឆ្នាំ១៩៦៧
ទំនុកច្រៀង
I-ជ្រោះជ្រងសែនជ្រៅ ទឹកនៅស្ងៀមនឹង ដងព្រៃស្ងាត់ឈឹង ដាក់នាមហៅបឹងកន្សែង
សារាយព្រលឹត កៀកកើយប្រឡែង ថ្ងៃចចាំងសូរ្យសែង អស់ឱកន្លែងកម្សាន្ត។
II-ថ្ងៃត្រង់រៃយំ សណ្តំដួងចិត្ត ឃើញផ្កាព្រលឹត ស្រពោនក្រៀមស្វិតឱបប្រាណ
អុំទូកសាស័ព្ទ ទំនួញខកខាន រំឮកខ្ញុំឲ្យឃ្លាត នឹកដល់មេរៀនស្នេហា។
R-ខ្ញុំឆ្លុះភ័ក្ត្រា ទឹកថ្លាដូចពេជ្រ ភ្នែកខ្ញុំប្រឹងធ្មេចបំភ្លេចចិន្តា
ជំនោរបឹងកន្សែង ខ្សឹបថ្លែងប្រាប់ថា កំពង់ថ្មដាគង្គាលិចហើយ។
III-សល់តែកន្សែង ប្រឡែងមាត់បឹង អកយំទន្ទឹង ស្រែកហៅព្រលឹងឲ្យឆ្លើយ
គក់ទ្រូងអង្រួន បេះដូងឲ្យស្បើយ សែនស្រណោះកាត់ត្រើយ ស្នេហាខ្ញុំអ្ហើយទៅណា?
ទស្សនាកំសាន្ត៖ ប្រវត្តិ និងរូបភាពខ្លះៗ នៅបឹងកន្សែង ខេត្តរតនគិរី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:39:00 PM
Rating:
No comments: