ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកកូននិងក្មួយប្រុសស្រី៥នាក់ចេញពីកន្លែងលក់ដូរត្រឡប់ទៅផ្ទះជ្រុលចង្កូតទៅបុកខឿនសួនចែកទ្រូវផ្លូវបណ្តាលឲ្យបែកតិចតួចរថយន្តដាច់បែកកង់និងដាច់កាឡែកង់ខាងមុខទៅលេងរួចតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៤ខែមិនាឆ្នាំ២០១៩ស្ថិតនៅចំណុចខាងឃ្លាំងសាំងសូគីមុិចប្រមាណជា៤០ម៉ែត្រ តាមបណ្តោយផ្លីវជាតិលេខ៥A ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
តាមប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថាមុនកើតហេតុរូបគាត់ចប់ម៉ោងលក់ដូរពេលយប់មួយកន្លែងនៅម្តុំចាក់អង្រែហើយបានបើករថយន្តមួយគ្រឿងម៉ាកហាយលេនឌ័រមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2AO-4232បានដឹកកូននិងក្មួយតូចៗប្រុសស្រីចំនួន៥នាក់ត្រឡប់ទៅផ្ទះនៅសង្កាត់ច្រាំងចំរេះ២ ដោយធ្វើដំណើរទិសដៅពីត្បូងទៅជើង ជិតនិងដល់ផ្ទះទៅហើយបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតនិងបែកតិចតួចចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅបុកប្រមាណជា៣០ម៉ែត្របែកកង់និងដាចមកាឡែកង់ខាងមុខទៅលេងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ចប់ម៉ោងលក់ដូរ បើករថយន្តដឹកក្មួយនិងកូន ទៅផ្ទះជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវដាច់កាឡែទៅមុខលេងរួច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:12:00 PM
Rating:
No comments: