កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទួលគោក ដាក់គោលដៅត្រួតពិិនិត្យជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ និងថ្នាំញៀន ១កញ្ចប់
ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតថ្នាំញៀន ១កញ្ចប់តូច និងម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង ៩ នឹង ៣០ នាទីយប់ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ២៧១ មុខផ្សារ ហេង លី ស្ថិតក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ខណៈពេលដែលសមត្ថកិច្ចដាក់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះ ស្រាប់តែជនសង្ស័យជិះម៉ូតូឌុបគ្នាឆ្លងកាត់ ។
ជនសង្ស័យទាំង ២នាក់ ខាងលើរួមមាន៖ ទី១ ឈ្មោះ ច្រឹង សម្ភស ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ ធ្វើការនៅកន្លែង ហ្វូតូកូពី ស្នាក់នៅម្តុំផ្សារសំណង់ ១២ និងទី ២ ឈ្មោះ វានម ថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា ។ ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ ថ្នាំញៀន១កញ្ចប់ និងម៉ូតូឌ្រីមសង់ស៊េរី០១១ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AW-1899។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះ ដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក និងលោក ប៉ុន ណាន ទទួលបន្ទុក ផ្នែកចរាចរណ៍ និងសណ្តាប់ធ្នាប់ខណ្ឌ ចូលរួមសហការដោយកម្លាំងអាវុធហត្ថ និងមន្ត្រីនគរបាលជាច្រើនាក់ទៀត ។
ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍រួចហើយ ជនសង្ស័យទាំង ២នាក់ និងវត្ថុតាងដកហូត ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីអនុវត្តន៍តាមនីតិវិធី ៕
កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទួលគោក ដាក់គោលដៅត្រួតពិិនិត្យជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ និងថ្នាំញៀន ១កញ្ចប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:45:00 PM
Rating:
No comments: