កណ្តាល៖ ស្រ្តីម្នាក់ជាជនជាតិចិន បានមកលេងប្តី ជាកម្មករជំនាញនៅក្នុងការដ្ឋាន កំពុងតែដើរលំហែ ស្រាប់តែដួល បណ្តាលអោយគាំងបេះដូងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩:១៥នាទី ថ្ងៃ ពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសាងសង់ផ្លូវ ក្រវ៉ាត់ក្រុងទី ៣ ភូមិស្តៅកន្លែង ៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ MAO XINGHUA ភេទស្រី អាយុ ៥០ឆ្នាំជនជាតិចិន មានទីលំនៅ ប្រទេសចិន (មកលេងប្តីជាកម្មករជំនាញ) កាន់លិខិតឆ្លងដែនលេខ E៨៨៩៧២០៣៩ ចូលមកប្រទេសកម្ពុជាថ្ងៃទី ២៣.០១.២០១៩ ។
តាមសំដីប្តីជនរងគ្រោះ តាមរយៈអ្នកបកប្រែភាសាបានអោយដឹងថា ៖នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើជនរងគ្រោះ និងគាត់(ប្តី) ក្រោយហូបបាយរួច គាត់នាំគ្នាដើរលំហែរក្នុងការដ្ឋាន ស្រាប់តែជនរងគ្រោះដួល ពេលនោះប្តីគាត់បានធ្វើចលនា រឹតដើមទ្រូងនិងនាំគាត់ មកមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ លុះពេលមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បន្ទាប់មកអ្នកបកប្រែភាសាបានទៅរាយការណ៍មក សមត្ថកិច្ច នៅអធិការដ្ឋាននគរបាល ស្រុក ភ្លាមៗនោះដែរ កម្លាំងផ្នែកជំនាញសហការជាមួយកំម្លាំងការិ.ជំនាញខេត្ត គ្រូពេទ្យបង្អែកស្រុកចុះពិនិត្យសព គឺពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង(សម្ពាធឈាមឡើងខ្ពស់) រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ចេញពីស្រុកចិនមកលេងប្តី នៅស្រុកខ្មែរ ស្រាប់តែកាំងបេះដូងស្លាប់នៅក្នុងការដ្ឋាន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:23:00 PM
Rating:
No comments: