មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆក់ការបូបបានសំរេច រួចជិះគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីម្នាក់ ខណៈរូបគាត់ជិះម៉ូតូទៅទិញផ្លែឈើបានសំរេច រួចជិះគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់ទៅសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤ នឹង ៣០នាទីទៀបភ្លឺ ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះមានឈ្មោះ​ គឹម​​​ ស្រ៊ី​ ភេទ ស្រី អាយុ ៣៦ ឆ្នាំ មុខរបលក់ផ្លែឈើ នៅផ្សារឯករាជ្យ ១ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូឌ្រីមសង់ ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-Z5356 ចេញពីផ្ទះម្តុំការណាឌីយ៉ា ក្នុងទិសដៅពីលិចទៅកើត គោលបំណងទៅទិញផ្លែឈើ នៅផ្សារដើម-គ ដើម្បីយកទៅលក់នៅផ្សារឯករាជ្យ ១ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចជនសង្ស័យម្នាក់ ជិះម៉ូតូឃ្លិចមិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពឆក់ការបូបដែលគាត់កំពុងតែស្ពាយដាក់ខាងមុខ ហើយគាត់ក៏បានទាញការបូបមកវិញ បណ្ដាលអោយដាច់ខ្សែ និងបានស្រែកថាចោរៗ ជិះដេញពីក្រោយតែគ្មាននណាម្នាក់ជួយដេញនោះទេ គាត់ក៏អស់សង្ឃឹម មកឈប់ក្រោមស្ពានអាកាសស្ទឹងមានជ័យ បានប្រាប់អ្នកយកព័ត៌មានអោយជួយផ្សព្វផ្សាយផង ដើម្បីអោយសមត្ថកិច្ចជួួយល្បាតជិតភ្លឺផងព្រោះសំបូរចោរច្រើនណាស់។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ប្រភពបន្តទៀតថា ទ្រព្យសម្បត្តិរបស់គាត់ ដែលនៅក្នុងការបូបស្ពាយ រួមមានលុយដុល្លារមួយពាន់ដុល្លារ និងទូរសព្ទ័ស៊ិចផ្លើសមួយគ្រឿង ព្រមទាំងអត្តសញ្ញាណប័ណ្ណមួួួយសន្លឹក និងលុយខ្មែរមូយចំនួនទៀត។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ ២ ដើម្បីអោយសមត្ថិច្វជួយស្រាវជ្រាវ និងតាមចាប់ជនសង្ស័យនោះមកផ្ដាន្ទាទោសតាមផ្លូវច្បាប់។
ឆក់ការបូបបានសំរេច រួចជិះគេចខ្លួនបាត់ស្រមោល ឆក់ការបូបបានសំរេច រួចជិះគេចខ្លួនបាត់ស្រមោល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 11:50:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.