មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីក្រុងពាលីមុនបុណ្យទន្លេ និងដង្ហែក្បួនដល់ផ្ទៃទន្លេតែម្ដង

(ខេត្តកំពង់ឆ្នាំង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រារព្ធពិធីក្រុងពាលីសុំសេចក្ដីសុខចម្រើនក្នុងពេលប្រារព្ធពីធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
អ្វីដែលពិសេសនោះ ឯកឧត្តម ថោង ខុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងពិធីក្រុងពាលី បានដង្ហែកន្ទោងថ្វាយបារមីព្រះម៉ែគង្គា អមដោយភ្លេងឆៃយ៉ាំយកទៅបណ្ដែតដល់ទឹកទន្លេ នៃក្រុងកំពង់ឆ្នាំងតែម្ដង ខណៈកំពុងដង្ហែក្បួនពិធីខាងលើ ប្រជាជនជាច្រើនបានចេញមកអបអរសាទរនៅអមដងផ្លូវយ៉ាងច្រើនកុះករ ដែលម្នាក់ៗពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សូមជម្រាបថា រំលងតែមួយយប់ទៀតប៉ុណ្ណោះ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នឹងឈានចូលមកដល់ហើយ ពោលនៅថ្ងៃទី១៥ ១៦ ១៧ ខែមីនា ឆ្នាំ២០១៩ នេះ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ត្រូវបានសម្រេចយកមកធ្វើជាប្រធានបទសម្រាប់ពិធីបុណ្យទន្លេលើកទី៥។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ដោយក្ដីនឹករឭកចំពោះប្រជាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នឹងអញ្ជើញជាអធិបតីភាពក្នុងពិធិបើកផ្លូវការនៃព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះផងដែរ ៕
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីក្រុងពាលីមុនបុណ្យទន្លេ និងដង្ហែក្បួនដល់ផ្ទៃទន្លេតែម្ដង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីក្រុងពាលីមុនបុណ្យទន្លេ និងដង្ហែក្បួនដល់ផ្ទៃទន្លេតែម្ដង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 1:16:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.