មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នឹកពេកចេញពីខេត្ត មកលេងប្រពន្ធនៅភ្នំពេញ តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលប្រពន្ធនៅមេម៉ាយម្នាក់ឯង

ភ្នំពេញ៖​ បុរសម្នាក់ដោយសារតែនឹករលឹកប្រពន្ធពេក ក៏ធ្វេីដំណេីរតាមម៉ូតូមួយគ្រឿង ចេញពីខេត្តព្រៃវែង ដេីម្បីមកជួបមុខប្រពន្ធនៅឯភ្នំពេញ តែអកុសល្យ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោចអធ័ម។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង ៨ នឹង ២០នាទីយប់ ថ្ងៃទី ១៦​ ខែ មីនា ឆ្នាំ ២០១៩​ នៅចំណុចមុខផ្ទះសំណាក់សម្បត្តិមានលាភ​ តាមបណ្តោយផ្លូវជាតិលេខ ១​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ ភួង​ សៅ​ ភេទ ប្រុស អាយុ ២៩ឆ្នាំ​ មុខរបរ មេកាសំណង់​ មានស្រុកកំណេីតនៅ ស្រុកស្អាង ខេត្តកណ្តាល។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
​តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគបានឃេីញបុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1FF-3698​ តាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បានវ៉ាជែង ត្រីចក្រយានយន្តមួយគ្រឿង ដែលធ្វេីដំណេីរស្របទិសគ្នា ជាមួយរថយន្តកុងតឺន័រ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-4607 តែមិនផុត ក៏ទាក់ដៃចង្កូត បណ្តាលអោយដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ​ ហេីយរថយន្តបានបេីកបានប្រហែល ១០០ម៉ែត្រ ទេីបឈប់ តៃកុងចុះរត់បាត់។ ​

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកេីតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុ ធ្វេីការវាស់វែងយករថយន្ត និងម៉ូូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី នៅស្រុកកំណេីត៕
នឹកពេកចេញពីខេត្ត មកលេងប្រពន្ធនៅភ្នំពេញ តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលប្រពន្ធនៅមេម៉ាយម្នាក់ឯង នឹកពេកចេញពីខេត្ត មកលេងប្រពន្ធនៅភ្នំពេញ តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលប្រពន្ធនៅមេម៉ាយម្នាក់ឯង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.