មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រមណីយដ្ឋានធម្មជាតិ ល្អាងភ្នំរំសាយសក់

ជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិដូង ឃុំឈើទាល ស្រុកបាណន់ វាមានចំងាយប្រមាណ ២៣ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង រហូតទៅដល់ល្អាងភ្នំរំសាយសក់។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរពីទីរូមខេត្ដ បាត់ដំបងតាមផ្លូវជាតិលេខ៥៧ ឆ្ពោះទៅទិសខាងត្បូងនៅលើផ្លូវទៅប្រាសាទបាណន់ដែរ ពេលធ្វើដំណើរទៅដល់ផ្លូវ បំបែកទៅភ្នំសំពៅបត់ឆេ្វងហើយធ្វើដំណើរទៅរហូតទៅដល់ក្លោងទ្វារវត្ដ រួចចូលតាមក្លោងទ្វារវត្ដបន្ដរហូតទៅដល់ភ្នំ នាងរំសាយសក់។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ភំ្នរំសាយសក់នោះមានប្រវត្ដិដើមទាក់ទងក្នុងរឿងពេ្រងខ្មែរបុរាណយូរលង់ណាស់មក ហើយដែលតែងតែ ដំណាលតៗគ្នារហូតមកដល់សព្វថ្ងៃនេះ។ រឿងពេ្រងនេះវាមានប្រវត្ដិទាក់ទងគ្នាទៅនឹងភ្នំបាណន់ ភ្នំសំពៅ ភ្នំតាង៉ែត ភ្នំរំសាយសក់ ភ្នំក្ដោង ភ្នំទ្រុងមាន់ទ្រង់ទាជាដើម (សូមអានរឿង ឪរឿងព្រះចៅរាជកុល និងនាងរំសាយសក់ឱ )។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ល្អាងភ្នំធម្មជាតិមានជណ្ដើរធ្វើពីបេតុងនិងមានបង្កាន់ដៃឡើងរហូតទៅដល់មាត់ល្អាង។ ភ្ញៀវទេសចរណ៍អាច មើលឃើញនូវទេសភាពដ៏ល្អប្រណិតពីលើកំពូលភ្នំនូវវាលស្រែដ៏ធំល្វឹងល្វើយ ចំការ នឹងទេសភាពព្រៃភ្នំទាំងឡាយ ដ៏ខៀវស្រង៉ាត់។ លើភ្នំរំសាយសក់មានល្អាងដែលនៅមាត់ល្អាងមានរូបសំណាកបដិមាករមួយសំរាប់ការបន់ស្រន់សុំ សេចក្ដីសុខសប្បាយ។យើងអាចធ្វើដំណើរចូលទៅក្នុងល្អាងតាមកាំជណើ្ដរដែលបានសាងសង់ហើយ នៅក្នុងល្អាងនេះ មានសភាពងងឹតហើយត្រជាក់។ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរភ្ញៀវទេសចរណ៍ចាស់កេ្មងតែងតែនាំគ្នាទៅលេង កំសាន្ដយ៉ាងសប្បាយ។ លើសពីនេះទៅទៀតក៏មានការរៀបចំដាក់ភ្លើងនៅក្នុងល្អាង ផ្លូវចូលល្អាង នៅក្នុងវត្ដ ភ្លឺព្រោងព្រាតនៅ ក្នុងបុណ្យទានផេ្សងៗ។ រីឯនៅជើងភ្នំមានព្រះវិហារមួយដែលកំពុងសាងសង់ និងមានទីធ្លាវត្ដដ៏ធំ មានសួនច្បារ មានផ្លូវ នឹងមានការរៀបចំឡើងយ៉ាងល្អប្រពៃ។
រមណីយដ្ឋានធម្មជាតិ ល្អាងភ្នំរំសាយសក់ រមណីយដ្ឋានធម្មជាតិ ល្អាងភ្នំរំសាយសក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:22:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.