មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

គណៈប្រតិភូអញ្ជើញចូលរួមពិធីបុណ្យឆ្លងអគារសិក្សារ១ខ្នង និងខ្លោងទ្វាររបងសាលាបឋមសិក្សា

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាគណ:អធិបតីក្នុងពិធីបុណ្យឆ្លងអគារសិក្សារ១ខ្នង និងខ្លោងទ្វាររបងសាលាបឋមសិក្សា ស្បោង សារ៉ាត ចំបក់ ស្ថិតនៅឃុំចុងអំពិល ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។
ប្រជាពលរដ្ឋចូលរួមសរុប៦២១នាក់ ហើយការចំណាយក្នុងការជួសជុលដំបូលប្រក់ស័ង្កសី លាបថ្នាំជញ្ជាំង និងទ្វាបង្អួចប្រអប់ អស់ទឹកប្រាក់សរុបចំនួន១០,៨០០ ដុល្លារ និងចាក់ដីទីធ្លាសាលាចំនួន២០០ឡាន អស់ទឹកប្រាក់៥,៤០០,០០០រៀល ដែល ជាថវិកាឯកឧត្តម ស្បោង សារ៉ាត ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជាកិច្ចចាប់ផ្ដើមលោក ប៊ិន ជីវ័ន្ដ អភិបាលស្រុកកញ្រ្ជៀច បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍អំពីសមិទ្ធិផលដែលសម្រេចបាននៅក្នុងសាលា ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
នាឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត និងឯកឧត្ដម ដាំ វុទ្ធី បានមានប្រសាសន៍សំណេះសំណាល នឹងផ្ដាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលតែងតែយកចិត្តទុក្ខដាក់មកលើបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស និងណែនាំអាជ្ញាធរមូលដ្ឋានចូលរួមទុបស្កាត់ឲ្យបានពីបញ្ហាគ្រឿងញៀន និងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងរួមគ្នាបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជាចុងបញ្ចប់ឯកឧត្តម បាននាំយកថវិកា របស់ឯកឧត្តម និងសប្បុរសជនជិតឆ្ងាយសរុបទាំងអស់បានចំនួន១១,០៦០,០០០ ៛ សម្រាប់ចូលរួមក្នុងកម្មពិធីបុណ្យ និងជូនយាយជី តាជី៥០ នាក់ ក្នុង១នាក់ក្រណាត់ស១ដុំ ថវិកា ១០,០០០៛ លោកគ្រូ អ្នកគ្រូ១០នាក់ ថវិកា២០,០០០៛ គ្រូពេទ្យ១០នាក់ ក្នុងម្នាក់ថវិកា២០,០០០៛  សិស្សានុសិស្ស១៥០នាក់ ក្នុង១នាក់ សៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា៣០០០៛ផងដែរ៕
គណៈប្រតិភូអញ្ជើញចូលរួមពិធីបុណ្យឆ្លងអគារសិក្សារ១ខ្នង និងខ្លោងទ្វាររបងសាលាបឋមសិក្សា គណៈប្រតិភូអញ្ជើញចូលរួមពិធីបុណ្យឆ្លងអគារសិក្សារ១ខ្នង និងខ្លោងទ្វាររបងសាលាបឋមសិក្សា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:50:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.