ខេត្តព្រៃវែង៖ រមណីយដ្ឋានបាភ្នំ មានទីតាំងនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានចម្ងាយ ៧៨គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ និង ចម្ងាយ៤៥គីឡូម៉ែត្រ ពីព្រៃវែង។ រមណីយដ្ឋានបាភ្នំ មានភ្នំ ៤នៅម្ដុំគ្នា គឺភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និង ភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជរាជធានីចាស់ ឈ្មោះថា " នគរភ្នំ " ស្ថិតនៅក្បែរភ្នំទាំងឡាយ នៅក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ននេះនៅបន្សល់ស្នាមខ្លះៗ ប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុក ក្បែរជើងភ្នំសំពៅ ក្នុងឃុំជើងភ្នំ។ រីឯមន្ទីរ និង រាជវាំងនានា ត្រូវបាក់បែករូបរាងដោយនគរភ្នំជំនាន់នោះមានសង្គ្រាម។
បាភ្នំមានទេសភាពល្អ គួរឲ្យចង់គយគន់ កាលណាយើងឡើងដល់កំពូលភ្នំមើលមកខាងក្រោម យើងនឹងឃើញមានផ្ទាំងថ្ម រូងថ្មធំៗ ដែលជាដែនជម្រកសត្វព្រៃមួយចំនួនលាក់ខ្លួនបាន។ នៅជើងភ្នំមានវត្តមួយឈ្មោះថា "វត្តភ្នំ" ឬ "វត្តបាភ្នំ"។ រមណីយដ្ឋានបាភ្នំមានផ្លូវព័ន្ធជុំវិញភ្នំ និង ស្រះធំមួយនៅភាគខាងកើត នៅជុំវិញភ្នំមានទីលំដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅជាបន្តបន្ទាប់។ រមណីយដ្ឋានបាភ្នំ មានគំរោងធ្វើទេសចរណ៍ធំនៅភាគខាងកើតទន្លេមេគង្គ ព្រោះតំបន់នេះទាក់ទាញភ្ញៀវទេសចរណ៍ច្រើន ជាងនៅរដូវបុណ្យទានយើង។ នៅថ្ងៃឈប់សម្រាកមានប្រជាពលរដ្ឋទៅលេងកម្សាន្តច្រើន។ (ប្រភពពីសៀវភៅតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា « កែវភួង)

ដំណើរទេសចរណ៍ ភ្នំឈើកាច់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:51:00 PM
Rating:

No comments: