មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អត់ចេះហែល ចុះងូតទឹកស្រះ ជ្រុលទៅកន្លែងជ្រៅ លង់ទឹកស្លាប់ក្មេងប្រុសម្នាក់

(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់ ក្នុងចំណោមគ្នា ៣នាក់ បានចុះទៅងូតទឹកលេងក្នុងស្រះ ហើយរអិលជើងទៅកន្លែងជ្រៅបណ្តាយឲ្យលង់ទឹកស្លាប់ម្នាក់ កាលពីវេលាម៉ោង ១៤ៈ៤០ នាទី ថ្ងៃទី​ ៣០ខែ មេសា ឆ្នាំ២០១៩ នៅចំនុច ក្នុង វត្តជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីក្មេង រួមដំណើរជាមួយគ្នា ដែលមកលេងទឹកស្រះ បានឲ្យដឹងថា ពួកគេមានគ្នា៣នាក់ មុនកើតហេតុ បានមកចុះងូតទឹកស្រះហែលលេង លុះនៅវេលាម៉ោងខាងលើ ជនរងគ្រោះ កំពុងតែលេងទឹកក៏ជ្រុលចូលកន្លែងទឹកជ្រៅផុតជើង (មិនចេះហែលទឹក )បណ្តាលអោយលង់ឈ្លក់ទឹក​ហើយក្មេងៗដែលលេងជាមួយគ្នាមិនបានចាប់អារម្មណ៍ស្មានថាជនរងគ្រោះជ្រមុជទឹកលេង​ លុះបាត់យូពេកមិនឃើញងើបមកវិញទើបស្រែកឆោឡោ ហៅពលរដ្ឋជួយស្រង់ឡើងគោក ជួយសង្គ្រោះបឋមនិងបានហៅរថយន្តសង្គ្រោះយកទៅមន្ទីពេទ្យ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកបណ្តាលអោយស្លាប់តាមផ្លូវ​ ហើយក៏បញ្ជូនសពជនរងគ្រោះមកដំកល់នៅវត្តជំពូវន្តវិញ។
ជនរងគ្រោះឈ្មោះ ឡាយ វ៉ាន់ណាត ភេទប្រុស អាយុ១៣ឆ្នាំ ជាក្មេងកំព្រា រស់នៅអង្គការមិត្តសំលាញ់ នៅឯក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តែមកលេង ជាមួយក្មេងនៅ អង្គការមិត្តសំលាញ់ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បានរយះពេល២ថ្ងៃហើយ។
ក្រោយធ្វើរកោស្យវិច្ច័យរួច លោកឧកញ្ញាវេជ្ជបណ្ឌិត នង សុេវណ្ណរដ្ធ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដ៏មែន រួចបានយកសពចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត់ចេះហែល ចុះងូតទឹកស្រះ ជ្រុលទៅកន្លែងជ្រៅ លង់ទឹកស្លាប់ក្មេងប្រុសម្នាក់ អត់ចេះហែល ចុះងូតទឹកស្រះ ជ្រុលទៅកន្លែងជ្រៅ លង់ទឹកស្លាប់ក្មេងប្រុសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:56:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.