មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឃើញហើយស្ទើរទប់ទឹកភ្នែកមិនបាន ខ្លោចចិត្តអាណិតយុវតីម្នាក់អាយុ ១៥ឆ្នាំ ដេកឈឺឡើងស្គមរីងរៃនៅសល់តែស្បែកគ្របដណ្ដប់ឆ្អឹង

ឃើញហើយស្ទើរទប់ទឹកភ្នែកមិនបាន ខ្លោចចិត្តអាណិតយុវតីម្នាក់អាយុ ១៥ឆ្នាំ ដេកឈឺឡើងស្គមរីងរៃនៅសល់តែស្បែកគ្របដណ្ដប់ឆ្អឹង និងមានស្នាមជាំខ្មៅពេញខ្លួន ទួញយំថ្ងូរឮសូរតែសម្លេងខ្សាវៗព្រោះតែពិបាកក្នុងខ្លួន ដោយសាតែមានជំងឺប្រចាំកាយ ចេញអុតស្វាយក្រាប ដែលគេហៅថាអុតស្វាយផ្កាប់មុខ និងជំងឺក្រពះពោះវៀនយ៉ាងធ្ងន់ធ្ងរ លេបអ្វីក៏មិនចូលក្អួតចេញមកវិញ ធ្វើឲ្យយុវតីរូបនេះត្រូវដេកនៅនិងកន្ទេល ងើបមិនរួចព្រោះគ្មានកម្លាំងក្នុងខ្លួនបន្តិចសោះ អស់រយៈពេលជិតពីរខែកន្លងមកហើយ ឯម្ដាយក្មេងស្រីនេះក៏សសៃខ្ចី ទើបនិងឆ្លងទន្លេបានបួនខែ ហើយជីវភាពគ្រួសារក៏ក្រីក្ររកតែប្រាក់ទិញអង្កហូបក៏គ្មានផង មិនមានអ្វីជាទីពឹងទេ មានតែសូមអំពាវនាវដល់សប្បុរសជន ដែលមានចិត្តសប្បុរសធម៌ ជួយឧបត្ថមដល់ក្មេងស្រីដែលកំពុងដេកឈឺសល់តែដង្ហើមចង្រិតនេះផង ផ្ទះរបស់គ្រួសារក្មេងស្រីដែលឈឺធ្ងន់នេះគឺ រស់នៅភូមិខាំផាន់ ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយសាតែមានជីវភាពខ្វះខាតខ្លាំង ទើបម្ដាយក្មេងស្រីធ្វើការសូមអំពាវនាវដល់សប្បុរសជន ឲ្យជួយដល់គ្រួសាររបស់គាត់ដែលគ្មានលទ្ធភាពព្យាបាលកូននេះ សូមសម្ដេចទ្រង់ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា ព្រមទាំងពុកម៉ែបងប្អូនទាំងអស់ដែលមានចិត្តសប្បុរសធម៌ មេត្តាជួយស្រោចស្រង់ជីវិតក្មេងស្រីនិងក្រុមគ្រួសារ ដែលកំពុងតែជួបការលំបាកនិងទុក្ខវេទនានេះផង ដោយទាក់ទងផ្ទាល់តាមរយៈលេខទូរស័ព្ទរបស់ម្ដាយក្មេងស្រីដែលមានជំងឺ (០៨៨ ៨៤ ៧៧ ៦៣៦) ជីវិតក្មេងស្រីនិងក្រុមគ្រួសារដ៏កម្សត់នេះ គឺសង្ឃឹមទៅលើសប្បុរសជនទាំងអស់គ្នាហើយ។ ខ្ញុំសូមអរព្រះគុណ និងសូមអរគុណ
ឃើញហើយស្ទើរទប់ទឹកភ្នែកមិនបាន ខ្លោចចិត្តអាណិតយុវតីម្នាក់អាយុ ១៥ឆ្នាំ ដេកឈឺឡើងស្គមរីងរៃនៅសល់តែស្បែកគ្របដណ្ដប់ឆ្អឹង ឃើញហើយស្ទើរទប់ទឹកភ្នែកមិនបាន ខ្លោចចិត្តអាណិតយុវតីម្នាក់អាយុ ១៥ឆ្នាំ ដេកឈឺឡើងស្គមរីងរៃនៅសល់តែស្បែកគ្របដណ្ដប់ឆ្អឹង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:28:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.