មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រជាជនក្រីក្រចំនួន ៥ គ្រួសារ ទទូលបានផ្ទះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខ និងសហការី អមដំណើរដោយក្រុមការងារអនុសាខាស្រុក លោកមេឃុំ លោកមេភូមិ បានអញ្ជើញចុះ សំណេះសំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ៥ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំងនិងដំបូលប្រក់សង្កសី ជាអំណោយ របស់សាខាខេត្ត ជូនដល់ ចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយក្រីក្រ រស់នៅស្រុកបាភ្នំ(៣ខ្នងផ្ទះ) និងស្រុកពាមរក៍(២ខ្នងផ្ទះ)៖

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
គ្រួសារដែលទទូលបានផ្ទះនោះរួមមាន៖
១- លោកស្រី អេង សំអុន អាយុ ៥៥ឆ្នាំ រស់នៅភូមិចាន់រ៉ា(ខ) ឃុំស្ពឺ(ខ) ស្រុកបាភ្នំ ខេត្តព្រៃវែង ជាគ្រួសារស្រីមេម៉ាយក្រីក្រ ទទួលបានផ្ទះ ១ខ្នង មានលេខកូដ៨៥ និងបង្គន់លេខកូដ ៧៧។ ២- លោកតា ប៊ុត ផុល អាយុ ៨២ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាគ្រួសារចា់ជរាគ្មានទីពឹង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៨៦ និងបង្គន់លេខកូដ ៧៨។ ៣- លោកយាយ កុយ បូរ៉ា អាយុ ៦៩ឆ្នាំ រស់នៅភូមិពោធិ៍អន្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាគ្រួសារចា់ជរាគ្មានទីពឹង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៨៧។ ៤- លោកយាយ ញ៉ោម ផាន អាយុ ៨២ឆ្នាំ រស់នៅភូមិព្រែកតាសរ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាគ្រួសារចា់ជរាគ្មានទីពឹង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៨៨ និងបង្គន់លេខកូដ ៧៩។ ៥- លោកតា គ្រួច គីមរួន អាយុ ៩២ឆ្នាំ រស់នៅភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាគ្រួសារចា់ជរាគ្មានទីពឹង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៨៩ និងបង្គន់លេខកូដ ៨០។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ បន្ថែមពីនេះ ឯកឧត្តម ឧកញ៉ា បានពាំនាំបន្ថែមនៅក្តីនឹករលឹក ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ផងដែរ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រៅពីការផ្តល់ផ្ទះ និងបង្គន់អនាម័យ សាខាបានផ្តល់ជូនសម្ភារៈបន្ថែមទៀត ក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គ.ក កន្ទេល ០១ ឃីត ០១កញ្ចប់(មុង ភួយ ក្រមា សារុង) មី ០១កេស ត្រី ខ ១យួរ និងថវិកា ចំនួន ១០០,០០០រៀល ។ នាឱកាសនោះ ឧកញ៉ា ជឹម សុខ សមាជិកគណៈកម្មាធិការសាខា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមក្នុង ១គ្រួសារ ថវិកាចំនួន ២០០,០០០រៀលចំពោះគ្រួសារនៅស្រុកបាភ្នំ។
ប្រជាជនក្រីក្រចំនួន ៥ គ្រួសារ ទទូលបានផ្ទះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រជាជនក្រីក្រចំនួន ៥ គ្រួសារ ទទូលបានផ្ទះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.