មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រទះឃើញសាកសពបុរសម្នាក់ទើរនៅមាត់ច្រាំងទន្លេនៅស្រុកមុខកំពូលសង្ស័យថាធ្វើអត្តឃាត,,,

(ខេត្តកណ្តាល)៖ ករណីប្រទះឃើញសាកសពមនុស្សម្នាក់ នៅថ្ងៃទី២២.០៤.២០១៩ វេលាម៉ោង០៦.០០នាទីព្រឹក នៅចំណុចមាត់ច្រាំងទន្លេភូមិកោះរកាឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្តាល។
សាកសពមិនស្គាល់អត្តសញ្ញាណនោះ ភេទប្រុសអាយុប្រហែល២០ឆ្នាំជាង ស្លៀកពាក់ អាវដៃវែងពណ៌ខ្មៅ ផ្កាពណ៌លឿង ស្លៀកខោខូវប៊យជើងវែងពណ៌ទឹកប៊ិក ម៉ាកLEISTRASS&CO ខោលីអូពណ៌ខ្មៅម៉ាកPOWER ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
នេះបើយោងតាមអជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃទី២០.០៤.២០១៩វេលាម៉ោង២២.០០នាទីសមត្ថកិច្ច នគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ បានទទួលព័ត៌មានពីប្រជា ពលរដ្ឋថាមានម៉ូតូ ០១គ្រឿងម៉ាកសុីរូសចាស់ពណ៌ក្រហម ខ្មៅ គ្មានផ្លាកលេខ និងស្បែកជើងជរ័ផ្ទាត់០១គូ លេខ៤៣ទុកចោលនៅលើស្ពានព្រែកតាមាក់ភូមិកោះរកាឃុំព្រែក អញ្ចាញ។
ក្រោយពីទទួលបានព័ត៌មានរួច កម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញ បានទៅដល់កន្លែងកើតហេតុរួចយកម៉ូតូនិងស្បែកជើងនោះមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ។ ដោយនៅក្រោមកែបម៉ូតូឃើញមានសំបកកញ្ចប់បារីម៉ាក I.z.aចំនួន ០២កញ្ចប់,មួកប៉ារ៉េពណ៌ខ្លាញ់ក្ដាមម៉ាកnike០១, អាវដៃខ្លីកូនក្មេងតូចពណ៌ទឹកក្រូចស្ពរ័លេខ១០ មានឆ្នូតៗខ្មៅ ចំនួន០១។
លុះដល់ថ្ងៃទី២២.៤.២០១៩វេលាម៉ោង០៦:០០ នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញបានទទួលព័ត៌មាន ពីលោក ឆឺត ហាក់ អនុប្រធានភូមិកោះរកាបានរាយការណ៍ដល់នគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ។ក្រោយមកនគរបាលប៉ុស្តិ៍បានសហការជាមួយផ្នែកជំនាញនគរបាលយុត្តិធម៌និងអាជ្ញាធរមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ហើយបានធ្វើការ ពិនិត្យសាកសពឃើញថា សាកសពដេកផ្ងារក្បាលទៅត្បូង ជើងសណ្ដូកទៅទិសខាងជើង កំពស់១,៦៥ម៉ែត្រ ពាក់អាវសាច់ក្រណាត់ពណ៌ខ្មៅមានផ្កាពណ៌លឿង ស្លៀកខោខូវប៊យជើងវែងពណ៌ទឹកប៊ិកម៉ាកLEVISTRASSr& CO ស្លៀកខោក្នុងពណ៌ខ្មៅម៉ាកPOWER នៅក្នុងហោប៉ៅខោខូវប៊យមាន ទូរស័ព្ទម៉ាកណូគា អិនចុចពិល ០១គ្រឿង កាបូបដៃពណ៌សូកូឡា ០១មានលុយខ្មែរ ១០០.០០០៛(ដប់ម៉ឺន) សាកសពមានសភាពហើម លៀនភ្នែកនិងអណ្តាត មានរលាត់ស្បែកលើដងខ្លួននិងផ្ទៃមុខ មានវត្ថុរាវហូរចេញតាមមាត់និងច្រមុះពេលជំនាញធ្វើការត្រួតពិនិត្យ ក្រៅពីស្លាកស្នាមខាងលើពុំមានស្លាកស្នាម អ្វីផ្សេងគួរឱ្យកត់សម្គាល់នោះឡើយ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
មានសាក្សីពីរនាក់នៅកន្លែងកើតហេតុបានប្រាប់សម្ថកិច្ចផងដែរថាទី០១ឈ្មោះហ៊ាង ចន្ថា ភេទប្រុសអាយុ៣២ ឆ្នាំជាជាងផ្សារសាឡង់នៅក្បែរកន្លែងកើតហេតុបានបញ្ជាក់ថាថ្ងៃទី២០.០៤.២០១៩ វេលាម៉ោង២២:១០ នាទីបានឃើញមនុស្សប្រុសកំពុងតែលង់ទឹក ។ នៅខាងកើតសាឡង់របស់ខ្លួន ហើយគាត់និងកម្មករផ្សេងទៀតបានបោះពីដុងចណុះ៣០ លីត្រដើម្បីជួយសង្គ្រោះជនរងគ្រោះ តែជនរងគ្រោះចាប់ពីដុងមិនបាន ជនរងគ្រោះក៏លិចក្នុងទឹកបាត់ទៅ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ទី០២ឈ្មោះ គង់ ភក្ដី ភេទប្រុសអាយុ២៦ ឆ្នាំមុខរបរលក់ដូរ នៅភូមិកោះរកា បានបញ្ជាក់ថា ថ្ងៃទី ២០.០៤.២០១៩ វេលាម៉ោង២១:៣០ នាទី មានរថយន្តស្ទូច០១ គ្រឿងបានមកឈប់ទិញឥវ៉ាន់ របស់គាត់និងបានប្រាប់គាត់ថា មានម៉ូតូ០១ គ្រឿងទុកចោលនៅលើស្ពានព្រែកតាមាក់ ពុំឃើញមានម្ចាស់ទេ គាត់ក៏ជិះម៉ូតូមកមើល ឃើញម៉ូតូម៉ាកស៊ីរូស០១ គ្រឿងពណ៌ខ្មៅលាយក្រហម និងមានស្បែកជើងផ្ទាត់០១គូរ នៅជិតម៉ូតូតែមិនមានឃើញមនុស្សទេ បានរាយការណ៍ជូនសមត្ថកិច្ច បានយកម៉ូតូនោះទៅរក្សាទុកនៅកន្លែងសមត្ថកិច្ចទៅ។
សូមបញ្ជាក់ថា ចំពោះករណីខាងលើនេះជនរងគ្រោះ ត្រូវបានសង្ស័យថា គឺបានលោតពីលើស្ពានព្រែកតាមាក់លង់ទឹកស្លាប់ ហើយសាកសពនឹងត្រូវធ្វើការបូជាដើម្បីរក្សាធាតុ(ឆ្អឹង)ទុកស្រាវជ្រាវក្រុមគ្រួសារ៕GR1
ប្រទះឃើញសាកសពបុរសម្នាក់ទើរនៅមាត់ច្រាំងទន្លេនៅស្រុកមុខកំពូលសង្ស័យថាធ្វើអត្តឃាត,,, ប្រទះឃើញសាកសពបុរសម្នាក់ទើរនៅមាត់ច្រាំងទន្លេនៅស្រុកមុខកំពូលសង្ស័យថាធ្វើអត្តឃាត,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.