មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រកឃើញទំនិញហួសកំណត់ប្រើប្រាស់ ៣៨ គីឡូក្រោម នៅផ្សារព្រែកសណ្តែក,,,

(ខេត្តព្រៃវែង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព ដោយមានការចូលរួមសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារ ព្រែកសណ្តែក។ ការចុះពិនិត្យនេះធ្វើឡើងកាលពីនាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៤ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរ ខេត្តព្រៃវែង។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញចំនួន ៣ មុខ ស្មើនឹង ៥ គំរូ មានដូចជា៖ ត្រីប្រាសំយ៉ុង ត្រីប្រម៉ា សាច់ក្រក ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ជាលទ្ធផល មន្ត្រីជំនាញរកពុំឃើញ មានវត្តមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែមន្ត្រីកាំកុងត្រូលបានរកឃើញទំនិញហួសថ្ងៃកំណត់ ប្រើប្រាស់ ២ មុខ មានទឹកក្រូចដបជ័រចំរុះ ១១៦ ដប ស្មើនឹង ២៩ គីឡូក្រោម និង ទឹកអូអុីឈិក (TENSAI) ដបតូច ២៤ ដប ស្មើនឹង ៩ គីឡូក្រោម។ សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូត បានចំនួន ៣៨ គីឡូក្រាម។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិត ផលម្ហូបអាហារទំនិញហួសថ្ងៃកំណត់ប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។ ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា ផងដែរ ៕
រកឃើញទំនិញហួសកំណត់ប្រើប្រាស់ ៣៨ គីឡូក្រោម នៅផ្សារព្រែកសណ្តែក,,, រកឃើញទំនិញហួសកំណត់ប្រើប្រាស់ ៣៨ គីឡូក្រោម នៅផ្សារព្រែកសណ្តែក,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.