មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ​៖ បុរស​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ដើរ​តាម​ផ្លូវ​ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​ បុក​កិន​បែកក្បាល បណ្តាល​ឲ្យ​ស្លាប់​ នៅ​ក្នុង​ថ្លក់​ឈាម​ យ៉ាង​អាណោចអាធ័ម​ ចំ​ណែក​រថយន្ត​ បើក​រត់​គេច​ខ្លួន​បាត់​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ៧នឹង​៤០នាទី​យប់​ ថ្ងៃ​ទី​ ៣០​ ខែ​មេសា​ឆ្នាំ​ ២០១៩​នៅ​តាម​បណ្ដោយ​ផ្លូវ​ មហាវិថីឈ្នះឈ្នះ(ហៅផ្លូវ​ទំនប់កប់ស្រូវ)​ដែល​ស្ថិត​នៅ​ភូមិ​ ត្រពាំង​ធ្នង់​ សង្កាត់​ សំរោងក្រោម​ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ។
តាបប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេយុគេឃើញរថយន្តធុនធំមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកកិនជនរងគ្រោះខណះកំពុងដើរតាមផ្លូវបណ្តាលឲ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាមនៅកណ្តាលផ្លូវយ៉ាងអាណោចអាធម៌ចំណែករថយន្តបានបើកតត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកំណត់ហេតុការណ៍រួចដឹកសពយកទៅតម្កល់ទុកនៅវត្តតាំងកសាងរងចាំប្រគលជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:13:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.