មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តហាយឡែនឌ័រមិនប្រយ័ត្ន បុកម៉ូតូរងរបួសធ្ងន់ ២នាក់

ភ្នំពេញ​៖​ មនុស្សប្រុសស្រីចំនួន ២នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកកាលពីវេលាម៉ោង ៩ នឹង ៤០នាទីយប់ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩​ នៅចំណុចក្នុងបរិវេណ កោះពេជ្រ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០១៩​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខកំពង់ចាម1U 2930និងមាននារីម្នាក់រួមដំណេីរជាមួយ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុក៏មានរថយន្តហាយឡែនឌ័រ​ ពណ៍​ ពាក់ស្លាកលេខភ្នំពេញ2AD 2088 បេីកបរដោយបុរសម្នាក់និងប្រពន្ធកូនរួមដំណេីរជាមួយធ្វេីដំណេីរចុះពីស្ពានហង្សទៅកេីតហេីយបំណងបត់ឆ្វេងក៏ជ្រុលបុកម៉ូតូពីទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ។
ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យរុស្ស៊ី​ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕
បើករថយន្តហាយឡែនឌ័រមិនប្រយ័ត្ន បុកម៉ូតូរងរបួសធ្ងន់ ២នាក់ បើករថយន្តហាយឡែនឌ័រមិនប្រយ័ត្ន បុកម៉ូតូរងរបួសធ្ងន់ ២នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:25:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.